ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ

Heang




ឯកឧត្តម ជុំ សុន្ទរី ៖ មកទល់ថ្ងៃនេះ ក្រសួងការបរទេសមិនទាន់ទទួលបានព័ត៌មានពីភាគីថៃ អំពីការបិទច្រកព្រំដែនណាមួយនៅឡើយទេ។ 

ឯកឧត្តមបានបញ្ជាក់ថា “គិតមកដល់រសៀលថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ នេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មិនទាន់ទទួលបានព័ត៌មានណាមួយពីភាគីថៃ ក៏ដូចជាពីអាជ្ញាធរមានសមត្ថកិច្ចរបស់កម្ពុជា អំពីការបិទច្រកព្រំដែនណាមួយដោយភាគីថៃ នៅឡើយទេ”។ នេះជាការបញ្ជាក់របស់ ឯកឧត្តម ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបចំពោះសំណួរអ្នកសារព័ត៌មាន នារសៀលថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៥។

ឯកឧត្តមអ្នកនាំពាក្យ បានបន្ថែមថា៖ “ខ្ញុំកំពង់រង់ចាំការបញ្ជាក់របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំនៅខេត្តស្រះកែវ របស់ប្រទេសថៃ ចំពោះព័ត៌មានអំពីការបិទច្រកព្រំដែនតំបន់ដោយភាគីថៃ ខាងលើនេះ”។

សូមជម្រាបថា នៅព្រឹកថ្ងៃនេះ មានការផ្សព្វផ្សាយថា ភាគីថៃបានបិទច្រកតំបន់ និងច្រករបៀង​មួយចំនួន ​នៅខេត្តស្រះកែវ របស់ប្រទេសថៃ។