ឧប្បត្តិហេតុរថយន្តឆេះ៖ រថយន្តដឹកកញ្ចុះទាក់ខ្សែភ្លើងផ្ទុះសេនៅផ្លូវ១១៥ កំពង់សំណាញ់ ក្រុងតាខ្មៅ

ឧប្បត្តិហេតុរថយន្តឆេះ៖ រថយន្តដឹកកញ្ចុះទាក់ខ្សែភ្លើងផ្ទុះសេនៅផ្លូវ១១៥ កំពង់សំណាញ់ ក្រុងតាខ្មៅ

ខេត្តកណ្តាល ៖ ករណីរថយន្តមួយគ្រឿងដឹកកញ្ចុះមានកំពស់ខ្ពស់ ទាក់ខ្សែភ្លើងឆ្លងកាត់ផ្លូវ ផ្ទុះសេឆេះនៅផ្លូវ115 សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល នៅវេលាព្រឹក ថ្ងៃទី7 ខែឧសភា ឆ្នាំ2025។
ក្រោយកើតហេតុមានប្រជាពលរដ្ឋឃើញ ហើយជួយពន្លត់ទាន់ពេល មិនឆេះដល់រថយន្ត តែកញ្ចុះឆេះអស់ទាំងស្រុង ដែលមានតម្លៃខ្ទង់ជិត2000ដុល្លារ៕


administrator

Related Articles