ច្រកព្រំដែនថៃ-កម្ពុជាបិទ៖ ថៃប្រកាសជាឯកតោភាគីបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាបណ្ដោះអាសន្ន រង់ចាំចរចាជម្លោះព្រំដែន ចាប់ពីថ្ងៃទី០៧ ខែមិថុនា

ច្រកព្រំដែនថៃ-កម្ពុជាបិទ៖ ថៃប្រកាសជាឯកតោភាគីបិទច្រកតំបន់ និងច្រករបៀងមួយចំនួនជាបណ្ដោះអាសន្ន រង់ចាំចរចាជម្លោះព្រំដែន ចាប់ពីថ្ងៃទី០៧ ខែមិថុនា

ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បានឲ្យដឹងថា ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី)។


យោងតាមលិខិតជូនដំណឹង នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥នេះ របស់ស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំខេត្តស្រះកែវ បន្ទាប់ពីបានទទួលព័ត៌មានពីយោធាថៃ ដែលប្រចាំការនៅតំបន់ព្រំដែន ខេត្តស្រះកែវ ។
ចាប់ពីថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៥ តទៅ ច្រកតំបន់ និងច្រករបៀង រវាងព្រំដែនថៃ និងកម្ពុជា ត្រូវបានបិទជាបណ្ដោះអាសន្ន (ឯកតោភាគី) ដើម្បីរង់ចាំការចរចារ ពាក់ព័ន្ធករណីជម្លោះវិវាទព្រំដែនគោករវាងថៃ-កម្ពុជា បន្ទាប់ពីភាគីកម្ពុជាបានបដិសេធ មិនព្រមចរចារ ៤ចំណុច គឺតំបន់ប្រាសាទតាមាន់តូច តាមាន់ធំ តាក្របី និងតំបន់មុំបី នៅ ក្នុងកិច្ចប្រជុំពេញអង្គគណៈកម្មាធិការចម្រុះព្រំដែន(JBC) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ ដោយទាមទារឱ្យភាគីថៃដោះស្រាយនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles