Proud Boys ប្តឹងសំណង៖ ក្រុមស្តាំនិយម Proud Boys ប្តឹងរដ្ឋាភិបាលអាមេរិក ១០០លានដុល្លារ ពីបទកាត់ទោសមិនយុត្តិធម៌ក្នុងសំណុំរឿងកុបកម្មវិមាន Capitol

Proud Boys ប្តឹងសំណង៖ ក្រុមស្តាំនិយម Proud Boys ប្តឹងរដ្ឋាភិបាលអាមេរិក ១០០លានដុល្លារ ពីបទកាត់ទោសមិនយុត្តិធម៌ក្នុងសំណុំរឿងកុបកម្មវិមាន Capitol

អាមេរិក៖ មេដឹកនាំនៃស្តាំនិយម Proud Boys ចំនួន ៥នាក់ បានដាក់ពាក្យប្តឹងទាមទាប្រាក់សំណងចំនួន ១០០លានដុល្លារពីរដ្ឋាភិបាលអាមេរិក ជុំវិញករណីកាត់ទោសពួកគេដោយភាពលម្អៀង នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន BBC នៅក្នុងថ្ងៃសៅរ៍ ទី៧ ខែមិថុនា។ គួររម្លឹកជូនថា ការកាត់ទោសដ៏ចម្រូងចម្រាសនេះបានកើតឡើងក្រោមមានព្រឹត្តិការណ៍កុបកម្មនៅវិមានកាពីតូល សហរដ្ឋអាមេរិក កាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២១ កន្លងទៅ។

នៅក្នុងពាក្យបណ្តឹងរបស់ក្រុមសកម្មជនទាំង ៥នេះ បានបញ្ជាក់ថា ក្រុមប៉ូលិស FBI របស់រដ្ឋាភិបាលអាមេរិក និងព្រះរាជអាជ្ញាធរ បានកាត់ទោសចំពោះករណីធ្វើកុបកម្មរបស់ពួកគេដោយមិនយុត្តិធម៌ ពោលគឺមានភាពលម្អៀងជាលក្ខណៈបុគ្គល ដ្បិតក្រុមអាជ្ញាធរនៅពេលនោះមានទំនោរប្រឆាំងនឹងពួកគេ ដែលជាអ្នកគាំទ្រនយោបាយរបស់លោក​ ដូណាល់ ត្រាំ។ នៅក្នុងពាក្យបណ្តឹងបានបន្តថា ការកាត់ទោសដោយលម្អៀងជាលក្ខណៈបុគ្គលនេះ​ គឺជាសកម្មភាពប្រាសចាកទាំងស្រុងទៅនឹងច្បាប់រដ្ឋធម្មនុញ្ញរបស់សហរដ្ឋអាមេរិក ហើយពួកគេត្រូវតែប្តឹងទាមទារកយុត្តិធម៌សម្រាប់ពួកគេ ដែលជាពលរដ្ឋស្លូតត្រង់រហូតដល់ទីបញ្ចប់៕

អត្ថបទ៖ ភក្តី

ប្រភព៖  BBC

administrator

Related Articles