ច្រកព្រំដែន កោះកុង-ត្រាត: ម៉ោងបើកបិទច្រកចាំយាមផ្លាស់ប្តូរ! ថៃបើក៨ព្រឹក កម្ពុជា៩ព្រឹក បិទ៤ល្ងាច

ច្រកព្រំដែន កោះកុង-ត្រាត: ម៉ោងបើកបិទច្រកចាំយាមផ្លាស់ប្តូរ! ថៃបើក៨ព្រឹក កម្ពុជា៩ព្រឹក បិទ៤ល្ងាច

ខេត្តកោះកុង ៖ ស្ថានភាព​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង ជាប់​ខេត្ត​ត្រា​ត​ប្រទេស​ថៃ ព្រឹក​ថ្ងៃ​៨​​ មិថុនា​ ឆ្នាំ ២០២៥ (​ថៃ​បើក​ម៉ោង​៨​ព្រឹក​បិទ​ម៉ោង​៤​ល្ងាច -​ខាង​កម្ពុជា​យើង​បើក​ម៉ោង​៩​ព្រឹក​បិទ​ម៉ោង​៤​ល្ងាច​)​ ។

សមត្ថកិច្ច​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ចាំ​យាម​ខេត្តកោះកុង​ឲ្យ​ដឹង​ថា ភាគី​ថៃ​ប្រកាស​ជា​ឯកតោភាគី​ចាប់ពី​ថ្ងៃ​៨​មិថុនា​២០២៥​ ទៅ ច្រកព្រំដែន​ខេត្តកោះកុង​និង​ខេត្ត​ត្រា​ត​ប្រទេស​ថៃ​នេះ​នឹង​បើក​ម៉ោង​៨​ព្រឹក បិទ​ម៉ោង​៤​រសៀល​ជា​បណ្តោះអាសន្ន ចំណែក​កម្ពុជា​យើង​សម្រេច​បើក​ម៉ោង​៩​ព្រឹក​បិទ​ម៉ោង​៤​ល្ងាច​។


បើ​តាម​សមត្ថកិច្ច​ច្រក​ទ្វារ​ចាំ​យាម​ដដែល​ឲ្យ​ដឹង​ពី​លក្ខខណ្ឌ​មួយ​ចំនួន​ដែល​ភាគី​ថៃ​កំណត់​ដោយ​ឯកតោភាគី​រួម​មាន ពលរដ្ឋ​ខ្មែរ​ដើរ​លេង​ទេសចរណ៍​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​ដែន​ចូល​ទៅ​ថៃ​ទេ បើ​ចេញពី​ថៃ​មក​កម្ពុជា​វិញ​បាន លើកលែង​អ្នក​ដែល​ទៅ​រក​ការ​ព្យាបាល​ឬ​ការ​ធ្វើ​ពាណិជ្ជកម្ម​ជាក់ស្តែង និង​លើកលែង​ដែរ​ជនបរទេស​(​ប្រទេស​ទី​៣) និង​ពលរដ្ឋ​ខ្មែរ ថៃ​ដែល​ប្រើ​ប​ណ្ណ័​ព្រំដែន​។

ចំណែក​ពលរដ្ឋ​ថៃ ខាង​ភាគី​ថៃ​មិន​អនុញ្ញាត​ឲ្យ​ឆ្លង​មក​កម្ពុជា​ដែរ តែបើ​ទៅ​ពី​កម្ពុជា​ចូល​ទៅ​ថៃ​វិញ​បាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles