កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាមេរិក ឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងការចរចាជុំទី២

កិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ៖ កម្ពុជា-អាមេរិក ឯកភាពគ្នាលើបញ្ញត្តិជាច្រើន ក្នុងការចរចាជុំទី២

រាជធានី​ភ្នំពេញ ៖ ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ កម្ពុជា​-​អា​មេ​រិ​ក​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថបទ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​បដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈាន​ទៅ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​ចេញផ្សាយ នា​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២៥ នេះ​ស្តី​ពី​លទ្ធផល​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ រវាង​កម្ពុជា​-​សហរដ្ឋ​អាម៉េរិក ជុំវិញ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ ។

អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បាន​បញ្ជាក់​ថា នា​ថ្ងៃ​ទី​៤ ដល់ ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០២៥ នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន​សហរដ្ឋអាមេរិក ឯកឧត្តម​ស៊ុន ចាន់​ថុ​ល ឧបនាយករដ្ឋមន្ត្រី និង​ជា​អនុប្រធាន​ទី​១ នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម បាន​ដឹកនាំ​ក្រុមការងារ​ចំពោះ​កិច្ច​សម្របសម្រួល​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​វិនិយោគ​ទ្វេភាគី​កម្ពុជា​-​សហរដ្ឋអាមេរិក ចូលរួម​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២ ស្តី​ពី​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​បដិការ​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក​ជាមួយ​ភាគី​សហរដ្ឋអាមេរិក ដឹកនាំ​ដោយ​លោកស្រី Sarah Ellerman អនុប្រធាន​តំណាង​ពាណិជ្ជកម្ម​សហរដ្ឋអាមេរិក​ទទួល​បន្ទុក​តំបន់​អាស៊ី​អាគ្នេយ៍ និង​ប៉ា​ស៊ី​ហ្វិ​ក ។


ក្នុង​កិច្ចប្រជុំ​ចរចា​ជុំ​ទី​២​នេះ ភាគី​ទាំង​ពីរ​បាន​បន្ត​ពិភាក្សា​គ្នា​លើ​អត្ថបទ​សេចក្តី​ព្រាង​កិច្ចព្រមព្រៀង ពាណិជ្ជកម្ម​បដិការ ដោយ​ឈរ​លើ​ស្មារតី​យោគយល់​គ្នា​ខ្ពស់ និង​បាន​ឈាន​ទៅ​ឯកភាព​គ្នា​លើ​បញ្ញត្តិ​ជា​ច្រើន ។

ភាគី​ទាំង​ពីរ​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ចរចា​ជុំ​ទី​៣ នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ដោយ​ផ្ទាល់​នៅ​រដ្ឋធានី​វ៉ា​ស៊ី​ន​តោន ។ អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា បញ្ជាក់​ទៀត​ថា រាជរដ្ឋាភិបាល​ដែល​មាន​សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជា​នាយក​រដ្ឋមន្ត្រី នឹង​បន្ត​ធ្វើ​កិច្ច​ការងារ​នេះ​ដោយ​យកចិត្តទុកដាក់​បំផុត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles