អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានចេញបញ្ហាឱ្យមានការដាក់ពង្រាយក្រុម “កងទ័ពឆ្មាំជាតិ” (National Guard) ចំនួន ៣០០នាក់ នៅក្នុងនៅទីក្រុង Los Angeles ដើម្បីទប់ទល់នឹងចលនាបាតុកម្មរបស់ប្រជាពលរដ្ឋ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ ការបន្ថែមកងកម្លាំងពិសេសនេះគឺត្រូវបានធ្វើឡើងបន្ទាប់ពីចលនាបាតុកម្មកាន់មានលក្ខណៈខ្លាំងឡើងៗ ខណៈដែលប៉ូលិសជាច្រើនពាន់នាក់នៅក្នុងតំបន់កើតហេតុហាក់មិនអាចគ្រប់គ្រងស្ថានការណ៍ប្រកបដោយប្រសិទ្ធភាពនោះទេ។
ក្នុងពេលជាមួយគ្នានេះ លោកប្រធានាធិបតី ដូណាល់ ត្រាំ ក៏បានព្រមានបញ្ជូនកងកម្លាំងពិសេសៗមួយចំនួនទៀត ដូចជាក្រុមទាហានម៉ារីន ទៅកាន់ទីក្រុង Los Angeles បន្ថែមទៀតផងដែរ ប្រសិនបើមានភាពចាំបាច់។ គួរកត់សម្គាល់ថា ចលនាបាតុកម្មនៅក្នុងទីក្រុង Los Angeles នៃរដ្ឋកាលីហ្វ័រញ៉ាផ្តើមកើតមានអស់រយៈពេល ២-៣ថ្ងៃមកហើយ ហើយហ្វូងបាតុករទាំងអស់នេះគឺជាក្រុមពលរដ្ឋដែលមានទំនោរប្រឆាំងនឹងនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីអាមេរិករបស់លោក ដូណាល់ ត្រាំ។ សូមបញ្ជាក់ជូនផងដែរថា ក្នុងការអនុវត្តនយោបាយបង្ក្រាបជនអន្តោប្រវេសន៍ខុសច្បាប់ ប៉ូលិសនៅទីក្រុង Los Angeles អាចបានចាប់ឃាត់ខ្លួនជនបរទេសខុសច្បាប់ចំនួន ១១៨នាក់ ដោយប្រើពេលត្រឹមតែមួយសប្តាហ៍ចុងក្រោយនេះ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia