Infinix នឹងប្រកាសចេញ NOTE 50 Series ថ្មី រួមមាន NOTE 50 និង NOTE 50 Pro ជាមួយនឹងការរចនាស៊ុមលោហៈ ដែលធន់មាំ Ultra Resilient ArmorAlloy™ កំណត់ស្តង់ដារថ្មីសម្រាប់ទម្ងន់ ភាពធន់ ការទទួលសញ្ញាសេវាទូរសព្ទ និងការរចនាបែបព្រីមៀម។ ស្តង់ដារថ្មីក្នុងសមត្ថភាពសាកថ្មជាមួយនឹងបច្ចេកវិទ្យា ALL-Round FastCharging 3.0 ការសាកថ្មលឿន 90W និង 30W សាកថ្មឥតខ្សែ ថាមពលថ្មធំ 5200 mAh ធានាការប្រើប្រាស់ពេញមួយថ្ងៃសម្រាប់ការងារធ្ងន់ៗ និងការលេងហ្គេម។ ម៉ូដែលនេះត្រូវបានគេស្គាល់ថាជា NOTE 50 Series MPL Edition នៅក្នុងប្រទេសកម្ពុជា។

One-Tap Infinix AI∞, Folax ផ្តល់នូវជំនួយការសរសេរដែលដំណើរការដោយ AI និងការបង្កើតរូបភាពពីអត្ថបទ ឬគំនូរព្រាង ដែលល្អសម្រាប់អ៊ីមែល បទបង្ហាញ និងការបង្ហោះប្រព័ន្ធផ្សព្វផ្សាយសង្គម។ វាធ្វើអោយប្រសើរឡើងនូវបទពិសោធន៍ ដែលងាយស្រួលប្រើប្រចាំថ្ងៃ។ Bio-Active Halo Ai Lighting ជាមួយនឹងការត្រួតពិនិត្យសុខភាពកម្រិតខ្ពស់សម្រាប់ Note 50 Pro មានឧបករណ៍ចាប់សញ្ញាជាក់លាក់នៅខាងក្រោយ ដែលអនុញ្ញាតឱ្យអ្នកគ្រាន់តែប៉ះកន្លែង ដែលសម្គាល់ដើម្បីវាស់ស្ទង់ភាពតិត្ថិភាពនៃអុកស៊ីសែនក្នុងឈាម និងចង្វាក់បេះដូងរបស់អ្នកភ្លាមៗ។ NOTE 50 Series នឹងចេញលក់នៅថ្ងៃទី 13 ខែមិថុនា ហើយមានលក់នៅតាមបណ្តាហាងទូរស័ព្ទទូទាំងប្រទេស។

កាលបរិច្ឆេទចេញលក់៖ ថ្ងៃទី13 ខែមិថុនា ឆ្នាំ 2025
លក្ខណៈពិសេសរបស់ NOTE 50 Pro:
● សាកថ្មលឿន 90W | សាកថ្មឥតខ្សែ 30W MagCharge
● ល្បឿនអេក្រង់ 144Hz 6.78″ | អេក្រង់ AMOLED
● ស៊ុមលោហៈធន់មាំ ArmorAlloy™

សូមរង់ចាំតាមដានព័ត៌មានថ្មីៗពីទំព័រហ្វេសប៊ុកផ្លូវការរបស់ infinix៖ https://www.facebook.com/InfinixCambodia