ភ្នំពេញ÷ ថ្ងៃសុក្រ ទី៦ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. រួមមាន លោក ម៉ែន វណ្ណរិទ្ធ, លោក ហួរ សុវឌ្ឍនា និងលោក លី សុភាព បានសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទពាក់ព័ន្ធនឹងកិច្ចសន្យាខ្ចីប្រាក់ ដោយជោគជ័យ ជូនប្រជាពលរដ្ឋរស់នៅសង្កាត់ឪឡោក ខណ្ឌកំបូល រាជធានីភ្នំពេញ។ ករណីវិវាទនេះ ត្រូវបានភាគីម្ខាង ដាក់ពាក្យមក អ.ដ.ក. នៅអំឡុងខែមេសា ឆ្នាំ២០២៥ ដើម្បីធ្វើការសម្រុះសម្រួលស្វែងរកដំណោះស្រាយដោយសន្តិវិធី។
ដោយមានការស្នើសុំពីគូភាគី និងកិច្ចសហការល្អពីអាជ្ញាធរមូលដ្ឋាន មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. បានចុះដោះស្រាយសំណុំរឿងវិវាទនេះជូនប្រជាពលរដ្ឋដល់មូលដ្ឋានផ្ទាល់ និងបានប្រើប្រាស់ទីតាំងសាលាសង្កាត់ ដើម្បីសម្រុះសម្រួលផ្សះផ្សាបញ្ចប់វិវាទ៕រក្សាសិទ្ធដោយ៖សុទ្ធលី


