ហោរាសាស្ត្រ៖ ប្តីប្រពន្ធ៣គូនេះ បើចេះយល់ចិត្តគ្នា ទ្រព្យនឹងហូរចូលជុំទិស!

ហោរាសាស្ត្រ៖ ប្តីប្រពន្ធ៣គូនេះ បើចេះយល់ចិត្តគ្នា ទ្រព្យនឹងហូរចូលជុំទិស!

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​លាភ​របស់​ឆ្នាំ​ទាំងឡាយ​ខាងលើ​នេះ​។ តើ​មាន​អ្វី​ខ្លះទៅ?

ឆ្នាំថោះ និង​មមី


ឆ្នាំ​ទាំង​២​នេះ បើ​ធ្វើ​ជា​ប្តី​ប្រពន្ធ​គ្នា គួរតែ​ចេះ​អត់ធ្មត់ និង​យោគយល់​គ្នា​ឲ្យ​បាន​ច្រើន​។ នៅ​ពេល​ដែល​អ្នក​ឈ្លោះ​គ្នា​ខ្លាំង នឹង​គ្មាន​ទ្រព្យ​ចូល​ឡើយ ហើយ​ក៏​ហូរ​ចេញ​ក្រៅ​អស់​ផង​ដែរ​។ ដូចនេះ អ្នក​នឹង​ពិបាក​ក្លាយជា​អ្នកមាន​ណាស់​។

ឆ្នាំម្សាញ់ និង​រោង

ប្តី​ប្រពន្ធ​ដែល​កើត​ក្នុង​ឆ្នាំ​ទាំង​២​នេះ មាន ឬ​ក្រ​គឺ​ឋិត​លើ​អ្នក​ទាំង​ពីរ​។ ប្រសិនជា​អ្នក​មិន​អាច​ទប់​អារម្មណ៍​របស់​ខ្លួន ហើយ​ឈ្លោះ​ច្រើន នោះ​អ្នក​នឹង​មិន​អាច​ទទួល​បាន​ក្រដាសប្រាក់​ធំ​ឡើយ​។ ប៉ុន្តែ​បើ​អ្នក​រស់​ដោយ​ចុះសម្រុង ទ្រព្យ​នឹង​មក​ពី​ជុំ​ទិស​តែ​ម្តង​។

ឆ្នាំខាល និង​ជូត

ឆ្នាំ​ទាំង​២​នេះ បើក​សាង​គ្រួសារ​ជាមួយ​គ្នា ហ៊ាន​តែ​ឈ្លោះ​គ្នា​ច្រើន លុយ​នឹង​រត់​អស់​។ ប៉ុន្តែ​បើ​អ្នកចេះ​យល់ចិត្ត​គ្នា នោះ​ក្រដាសប្រាក់​នឹង​ចូល​ប៉ុន​ភ្នំ​តែ​ម្តង​។ ដូចនេះ អ្នក​នឹង​អាច​ក្លាយជា​អ្នកមាន​ដោយ​មិនដឹង​ខ្លួន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles