ករណីឆេះ​ភោជនីយដ្ឋាន ​DE BRAZIL នៅ​ខណ្ឌទួលគោក ៖ ផ្តើម​ពី​ធ្លាយ​ទុយោ​ចង្ក្រាន តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​វេលា

ករណីឆេះ​ភោជនីយដ្ឋាន ​DE BRAZIL នៅ​ខណ្ឌទួលគោក ៖ ផ្តើម​ពី​ធ្លាយ​ទុយោ​ចង្ក្រាន តែ​ត្រូវ​បាន​ពន្លត់​ទាន់​ពេល​វេលា

រាជធានី​ភ្នំពេញ ៖ ​ភោជនីយដ្ឋាន​DE BRAZIL​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​លេខ​៣១៣ កែង​ផ្លូវ​៥៤៨ សង្កាត់​បឹង​កក់​ទី​១​ខណ្ឌទួលគោក​ត្រូវ​បាន​អគ្គី​ភ័យ​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​ហើយ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នាំ​គ្នា​ជួយ​ពន្លត់​។

ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៣​និង​៣៥​នាទី​រសៀល​ថ្ងៃ​ទី​៨​ខែមិថុនា​ឆ្នាំ ២០២៥​តែ​សំណាងល្អ​ត្រូវ​បាន​បុគ្គលិក​និង​អាជ្ញាធរ​មូលដ្ឋាន​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​។

តាម​ព័ត៌មាន​បានឱ្យ​ដឹង​ថា​នៅ​មុន​ពេល​ខាង​ហេតុ​ចុងភៅ​បាន​ចំអិនម្ហូប​ស្រាប់តែ​ភ្លើង​បាន​ឆាប់ឆេះ​ផ្សែងហុយ​ទ្រលោម​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​បុគ្គលិក​នាំ​គ្នា​ជួយ​ពន្លត់​ទាន់​ហើយ​ភ្លើង​បាន​រលត់​ទៅ​វិញ​ពុំ​បណ្ដា​ឲ្យ​ឆេះ​រាលដាល់​ឡើយ​។


តាម​ព័ត៌មាន​ឲ្យ​ដឹង​ថា ករណីឆេះនេះពុំបណ្តាលអោយរងការខូចខាតនោះទេគីឆេះកំម៉ខ្សាញ់បំពង់ខ្យល់ចង្ក្រានតែប៉ុណ្ណោះ ។ ទាក់ទិន​ការ​កើត​មាន​អគ្គី​ភ័យ​នេះ​គឺ​បណ្ដា​មក​ពី​ផ្ទុះ ធ្លាយ​ទុយោ​ក្បាលចង្ក្រាន​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles