សោកនាដកម្មភ្នំពេញ: បុរសវាយប្រពន្ធរបួសធ្ងន់ រួចចងកសម្លាប់ខ្លួនមុខផ្ទះ

សោកនាដកម្មភ្នំពេញ: បុរសវាយប្រពន្ធរបួសធ្ងន់ រួចចងកសម្លាប់ខ្លួនមុខផ្ទះ

ភ្នំពេញ ៖ បុរសម្នាក់វៃប្រពន្ធរបួសធ្ងន់ហេីយបានសម្រេចចិត្តចង.កធ្វេីអត្តឃាតខ្លួនឯងនៅលេីដេីមឈេីមុខផ្ទះប្រជាពលរដ្ឋនៅផ្លូវបេតុង​ ភូមិសហគមន៍២​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ​ដែលបង្កការភ្ញាក់ផ្អេីលវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៩​ ខែមិថុនា​ ឆ្នាំ២០២៥​។
សពបុរសខាងលេីមានឈ្មោះ​ សៀរ​ នីអាយុ៥៥ឆ្នាំ​ មុខរបរអាជីវករលក់មាស​ និងប្រពន្ធឈ្មោះ​ សុខ​ ហេង​ អាយុជាង៤០ឆ្នាំ​ ។
ក្រោយកេីតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយមន្ត្រីនៃការិយាល័យនគរបាលបច្ចេកទេសនិងវិទ្យាសាស្ត្រនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចុះមកពិនិត្យកោសល្យវិច្ច័យទៅលេីសពនិងធ្វេីលិខិតប្រគល់អោយសាច់ញាតិមកទទួលយកសពទៅធ្វេីបុណ្យតាមប្រពៃណីចំណែកប្រពន្ធកំពុងសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ៕ រក្សាសិទ្ធដោយ៖សុទ្ធលី


administrator

Related Articles