ខណ្ឌដូនពេញ ចាត់ការ៖ អាជ្ញាធរហៅម្ចាស់ទីតាំងផ្ញើម៉ូតូយកថ្លៃលើសកំណត់ មកធ្វើការអប់រំ

ខណ្ឌដូនពេញ ចាត់ការ៖ អាជ្ញាធរហៅម្ចាស់ទីតាំងផ្ញើម៉ូតូយកថ្លៃលើសកំណត់ មកធ្វើការអប់រំ

យោងតាម គណនី ហ្វេសប៊ុកផេករបស់ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានឱ្យដឹងថា អាជ្ញាធរខណ្ឌដូនពេញ ហៅម្ចាស់ទីតាំងផ្ញើកង់ម៉ូតូនៅផ្លូវថ្មើរជើង មកធ្វើការអប់រំ ដោយសារយកលុយពីភ្ញៀវលើសពីគោលការណ៍អាជ្ញាធរបានកំណត់។

ក្នុងនោះ លោក ចាប ឌីណា អភិបាលរងខណ្ឌដូនពេញ បានបន្ថែមថា អាជ្ញាធរបានអនុញ្ញាតឱ្យយកតម្លៃ ១០០០រៀលពីភ្ញៀវក្នុងមួយម៉ូតូ ប៉ុណ្ណោះ ប៉ុន្តែម្ចាស់ទីតាំងនោះបានយកលុយរហូតដល់ ៣០០០រៀល ក្នុងម៉ូតូមួយគ្រឿង។ ម្ចាស់ទីតាំងដែលដាក់ផ្ញើម៉ូតូ ស្ថិតនៅផ្ទះលេខ៤៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ។ លោកបានឱ្យដឹងថា តាមយៈការហៅម្ចាស់ទីតាំងផ្ញើម៉ូតូមកសួរនាំ គាត់បានឆ្លើយថា អ្នកយកមកផ្ញើគឺ ផ្ញើយូរ។

តែធម្មតាគាត់យកតែ ១០០០រៀលទេ ហើយផ្ទះដែលគាត់ដាក់ផ្ញើនោះជួលផ្ទះគេផ្ញើ។ តែទោះជាយ៉ាងណាក៏ដោយ លោក ចាប ឌីណា បានណែនាំដាច់ខាត់មិនឲ្យយកលើស ១០០០រៀលទេក្នុងម៉ូតូ១គ្រឿង ហើយបើទទួលផ្ញើមិនបានទេអាចឈប់បាន៕

ប្រភព៖ Chap Dina

administrator

Related Articles