អាមេរិក៖ យន្តហោះដឹកអ្នកដំណើរខ្នាតតូចមួយគ្រឿងបានធ្លាក់នៅក្នុងទីក្រុង Tullahoma នៃរដ្ឋ Tennessee ភាគខាងត្បូងសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃចន្ទ ទី៩ ខែមិថុនា។ យ៉ាងណាក្តី ហេតុការណ៍គ្រោះថ្នាក់នេះមិនបានបណ្តាលឱ្យមានអ្នកស្លាប់បាត់បង់ជីវិតនោះទេ។
បើទោះជាគ្មានអ្នកស្លាប់បាត់បង់ជីវិតក៏ពិតមែន តែមានអ្នកដំណើរមួយចំនួនបានរងរបួសធ្ងន់ធ្ងរនិងត្រូវបញ្ជូនទៅសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ។ ប្រភពខាងលើបានបន្តថា ក្នុងពេលកើតហេតុនោះ យន្តហោះដែលកំពុងធ្វើការហោះហើរជាលក្ខណៈកម្សាន្តមួយគ្រឿងនេះមានផ្ទុកមនុស្សសរុបចំនួន ២០នាក់ ដោយក្នុងនោះ ២នាក់ជាអ្នកបើកបរយន្តហោះ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរអាកាសចរណ៍អាមេរិកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុ ដែលធ្វើឱ្យយន្តហោះមួយគ្រឿងនេះត្រូវធ្លាក់យ៉ាងឆាប់រហ័សដូចនេះនៅឡើយទេ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time