គ្រោះថ្នាក់ចរាចរណ៍៖ តួលេខអ្នកស្លាប់នៅតែខ្ពស់គួរឲ្យបារម្ភ

គ្រោះថ្នាក់ចរាចរណ៍៖ តួលេខអ្នកស្លាប់នៅតែខ្ពស់គួរឲ្យបារម្ភ

របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ដដែល​បាន​ឲ្យ​ដឹង​ថា បើ​គិត​ក្នុង​រយៈពេល​៥​ខែ ឆ្នាំ​នៃ​២០២៥ គ្រោះថ្នាក់​ចរាចរណ៍​បាន​កើតឡើង​ដល់​ទៅ​១.០២៥​លើក ដោយ​បាន​ស​ម្លា​.​ប់​ជីវិត​មនុស្ស​ចំនួន ៥៩០​នាក់ និង​រង​របួសធ្ងន់​ស្រាល សរុប​ដល់​ទៅ​១.២៤១​នាក់ ។

ស្ថានភាព​នៃ​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ក្នុងអំឡុងពេល​នេះ គឺ​វា​កើតឡើង​សឹងតែ​ជិត​ពាក់កណ្តាល​នៃ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើត​មាន​ឡើង​ពេញ​មួយ​ឆ្នាំ​២០២៤ ។ ដូច្នេះ ប្រសិនបើ​យើង​ទាំងអស់​គ្នា​បន្ត​យកចិត្តទុកដាក់ បើកបរ​ដោយ​ស្មារតី​ទទួលខុសត្រូវ ប្រុង​ប្រយ័ត្ន​គ្រប់ពេល​ដែល​កាន់ចង្កូត​យានយន្ត យើង​អាច​បន្ត​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​បន្ថែម​ទៀត នៅ​ក្នុង​ការ​កាត់​បន្ថយ​ករណី​ស្លា​.​ប់ និង​របួស​ដោយសារ​តែ​គ្រោះថ្នាក់​ចរាចរណ៍​នេះ ។

តាម​ការ​កត់ត្រា​របស់​ក្រសួង​សាធារណៈការ និង​ដឹក​ជញ្ជូន​បាន​ឲ្យ​ដឹង​ថា កាលពី​ឆ្នាំទៅ​គ្រោះថ្នាក់​កើតឡើង​ចំនួន​២.៨៤៤​លើក អ្នក​ស្លា​.​ប់​ចំនួន​១.៥០៩​នាក់ ក្រៅពី​នោះ​របួសធ្ងន់​ចំនួន​២.២៧៣​នាក់ និង របួសស្រាល​១.៤៤៧​នាក់ ។

ផ្អែក​តាម​ស្ថិតិ​ដែល​កត់ត្រា នៅ​ក្នុង​រយៈពេល​៥​ខែ​យើង​អាច​ដឹង​ថា នៅ​ក្នុង​មួយ​ថ្ងៃ​មាន​គ្រោះថ្នាក់ ចរាចរណ៍​កើត​មាន​ឡើង​ប្រមាណ​ជា​៦,៨ លើក ហើយ​វា​អាច​ស​ម្លា​.​ប់​មនុស្ស​ប្រមាណ​ជា​៣,៩ នាក់​ជា​មធ្យម ។ ស្ថិតិ​នេះ​ថយ​ចុះ​បន្តិច ពីព្រោះ​ថា កាលពី​ឆ្នាំ​២០២៤ នៅ​ក្នុង​មួយ​ថ្ងៃ​កម្ពុជា​មាន​គ្រោះថ្នាក់​ចរាចរណ៍​ជា​មធ្យម​ប្រមាណ​ជា​៧,៧ លើក ហើយ​ចំនួន​អ្នក​ដែល​គ្រោះថ្នាក់​ដល់​ជីវិត គឺ​ក៏​ច្រើន​ជាង​ដែរ ពោល គឺ​ដល់​ទៅ​៤,១ នាក់​នៅ​ក្នុង​មួយ​ថ្ងៃជា​មធ្យម ។

មក​ដល់​ពេល​នេះ តាម​អ្វី​ដែល​សមត្ថកិច្ច​បាន​លើក​ឡើង មូលហេតុ​នៃ​គ្រោះថ្នាក់​ចរាចរ​ណ៌ គឺ​អត់​មាន​អ្វី​ថ្មី​ទេ គឺ​ដដែល​ៗ​ដោយ​រួម​មាន​ល្បឿន មិន​គោរព​សិទ្ធិ មិន​ប្រកាន់​ស្តាំ បត់​គ្រោះថ្នាក់ ប្រជែង​គ្រោះថ្នាក់​កត្តា​យាន​ស្រវឹង​អាកាសធាតុ​មិន​គោរព​ភ្លើង​សញ្ញា ងងុយគេង និង​កត្តា​ផ្លូវ ។

ដូច្នេះ ពេល​បើកបរ សូម​ចៀសវាង​កត្តា​ខាងលើ​នេះ ។ ពេល​នោះ​យើង​ទាំងអស់​គ្នា​បាន​រួម​គ្នា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ការ​ស្លា​.​ប់ និង​របួស​តាម​ដងផ្លូវ​ជា​មិន​ខាន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles