កីឡាហែលទឹក​សិស្ស​ថ្នាក់​ជាតិ៖ ខេត្តកណ្តាល ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ បំពាក់​មាស​ដល់​ទៅ ៥ គ្រឿង

កីឡាហែលទឹក​សិស្ស​ថ្នាក់​ជាតិ៖ ខេត្តកណ្តាល ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ បំពាក់​មាស​ដល់​ទៅ ៥ គ្រឿង


រាជធានី​ភ្នំពេញ ៖ អត្ត​ព​លិ​ក​ខេត្តកណ្តាល​បាន​បង្ហាញ​សមត្ថភាព ដ៏​លេចធ្លោ​ខ្លាំង ក្នុង​ប្រភេទ​កីឡាហែលទឹក ដោយ​ដណ្តើម​បាន មេដាយ​ច្រើន​ជាងគេ ក្នុង​នោះ​មេដាយមាស ៥ គ្រឿង​, បណ្ដាល​ឲ្យ​ឈរ​កំពូល​តារាង ក្នុង​ព្រឹត្តិការណ៍​កីឡា​សិស្ស​មធ្យមសិក្សា​ថ្នាក់​ជាតិ ឆ្នាំ​២០២៥ ។



ការ​ប្រកួត​នេះ ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី ៦ ដល់​ថ្ងៃ​ទី ៨ ខែមិថុនា នៅ​អាង​ហែល​ទឹក នៃ​ពហុ​កីឡដ្ឋាន​ជាតិ​អូ​ឡាំ​ពិ​ក ក្រោម​ប្រធានបទ​៖ “​កីឡា​ដើម្បី​បង្កើន​បញ្ញា​ស្មារតី​” ។


ការ​ប្រកួត​ហែល​ទឹក ត្រូវ​បាន​រៀបចំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា សហការ​ជាមួយ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក ដោយ​មានការ​ចូលរួម​ពី​រាជធានី​ខេត្ត​ចំនួន ៧ រួម​មាន ៖ ភ្នំពេញ បាត់ដំបង កណ្តាល កំពង់ចាម ព្រៃវែង ស្ទឹង​ត្រែង និង​បន្ទាយ​មាន​ជ័យ ។ ចំនួន​អ្នកចូលរួម​សរុប​មាន ៤៧​នាក់ (​ប្រុស ២៤​នាក់ ស្រី ២៣​នាក់​) រួម​ទាំង​គ្រូបង្វឹក និង​មន្ត្រី​បច្ចេកទេស ។

ក្នុង​ពិធី​បិទ​កាលពី​ថ្ងៃ​ទី ៨ មិថុនា លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​ហែល​ទឹក បាន​លើក​ឡើង​ថា ព្រឹត្តិការណ៍​នេះ​ជា​ជំហាន​សំខាន់​មួយ​ក្នុង​ការ​បណ្តុះបណ្តាល​កីឡាករ​វ័យក្មេង និង​ជា​របៀប​មួយ ដើម្បី​ជ្រើសរើស​ធន់​ធាន​ឆ្នើម​ៗ​សម្រាប់​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ។




លទ្ធផល​មេដាយ ៖ ខេត្តកណ្តាល ៖ មាស ៥ ប្រាក់ ១ សំ​រិ​ទ្ធ ២ ។ ភ្នំពេញ ៖ មាស ៣ សំ​រិ​ទ្ធ ២ ។ ព្រៃវែង ៖ មាស ២ ,​ប្រាក់ ៤ ,​សំ​រិ​ទ្ធ ១ ។ កំពង់ចាម ៖ មាស ២ ,​ប្រាក់ ៣ ,​សំ​រិ​ទ្ធ ៨ ។ បាត់ដំបង ៖ មាស ២ ,​ប្រាក់ ២ ,​សំ​រិ​ទ្ធ ១ ។ បន្ទាយ​មាន​ជ័យ ៖ មាស ២ ,​ប្រាក់ ១ ,​សំ​រិ​ទ្ធ ១ ។ ស្ទឹង​ត្រែង ៖ ប្រាក់ ៥ ,​សំ​រិ​ទ្ធ ១ ។

សូម​បញ្ជាក់​ថា ៖ ព្រឹត្តិការណ៍​នេះ​ត្រូវ​បាន​គាំទ្រ​ដោយ​នាយកដ្ឋាន​រៀបចំ និង​គ្រប់គ្រង​ព្រឹត្តិការណ៍​កីឡា នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា ដែល​មាន​បំណង​ជំរុញ​ការ​ចូលរួម​របស់​សិស្សានុសិស្ស​នៅ​តាម​វិទ្យាល័យ​ក្នុង​ប្រទេស​ឲ្យ​កាន់តែ​ច្រើន​ជាង​មុន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles