អគ្គិភ័យឆេះឃ្លាំងក្រដាសបាងកក៖ ស្លាប់ ២នាក់ របួសធ្ងន់ ២នាក់ និងបាត់ខ្លួន ១នាក់

អគ្គិភ័យឆេះឃ្លាំងក្រដាសបាងកក៖ ស្លាប់ ២នាក់ របួសធ្ងន់ ២នាក់ និងបាត់ខ្លួន ១នាក់

ថៃ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ២នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍មានភ្លើងឆេះឃ្លាំងក្រដាសមួយកន្លែងនៅប្រទេសថៃ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន បាងកកប៉ុស្តិ៍ នៅក្នុងថ្ងៃទី១០ ខែមិថុនា។ ឃ្លាំងសម្រាប់រក្សាទុកក្រដាសនេះ គឺជាអគារដែលមានកម្ពស់មួយជាន់ ស្ថិតនៅក្នុងសង្កាត់ Nong Khaem នៃទីក្រុងបាងកក។

ប្រភពខាងលើបានបន្តថា ក្រៅតែពីបានបណ្តាលឱ្យមានមនុស្សចំនួន ២នាក់ត្រូវស្លាប់ភ្លាមៗនៅកន្លែងកើតហេតុហើយ អគ្គិភ័យដ៏សន្ធោសន្ធៅនេះក៏បានបណ្តាលឱ្យមនុស្សចំនួន ២នាក់បានរងរបួសធ្ងន់ធ្ងរ និងមនុស្សម្នាក់ផ្សេងទៀតកំពុងតែបាត់ខ្លួនផងដែរ។ រហូតមកទល់នឹងពេលនេះអាជ្ញាធរក្រុងបាងកកនៅមិនទាន់អាចបញ្ជាក់ពីមូលហេតុដែលបង្កឱ្យមានអគ្គិភ័យកើតឡើងនៅឡើយទេ​ ខណៈការស៊ើបអង្កេតកំពុងត្រូវបានធ្វើឡើងដោយក្រុមប៉ូលិសជំនាញ៕

អត្ថបទ៖ ភក្តី

ប្រភព៖ បាងកកប៉ុស្តិ៍

administrator

Related Articles