ករណីប្រាសាទតាមាន់ តាក្របី និងតំបន់មុំបី៖ រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការពិសេស ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ

ករណីប្រាសាទតាមាន់ តាក្របី និងតំបន់មុំបី៖ រាជរដ្ឋាភិបាលកម្ពុជាបង្កើតគណៈកម្មការពិសេស ប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ

ភ្នំពេញ ៖ រាជរដ្ឋភិបាលកម្ពុជា បានចេញសេចក្តីសម្រេច ស្តីពី ការបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាកបី


យោងតាមតម្រូវការចាំបាច់របស់រាជរដ្ឋាភិបាល ប្រការ១ . សម្រេច ត្រូវបានបង្កើតគណៈកម្មការរៀបចំឯកសារដើម្បីប្ដឹងទៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី ដែលមានសមាសភាពដូចខាងក្រោម៖​ ១- ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ប្រធាន និង២- ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ ជួនណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អនុប្រធាន។ ៣- ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ អនុប្រធាន។ ៤- លោកជំទាវបណ្ឌិតសភាចារ្យ គឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុប្រធាន។ ៥- ឯកឧត្តម ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន អនុប្រធាន

គណៈកម្មការនេះ មានភារកិច្ចដូចតទៅ៖

  • ពិនិត្យនិងសម្រេចជ្រើសរើសមេធាវីអន្តរជាតិការពារក្តីនៅតុលាការយុត្តិធម៌អន្តរជាតិ ករណីតំបន់មុំបី ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច និងប្រាសាទតាក្របី តាមសំណើរបស់ក្រុមការងារកិច្ចការច្បាប់ – ពិនិត្យនិងសម្រេចលើឯកសារដែលបានចងក្រងដោយក្រុមការងារកិច្ចការច្បាប់ជាមួយមេធាវីអន្តរជាតិ
    សម្រាប់បញ្ជូនទៅតុលាការយុត្តិធម៌អន្តរជាតិ
  • ពិនិត្យនិងសម្រេចលើការងាររបស់ក្រុមការងារកិច្ចការការទូតតាមការចាំបាច់
    – ធ្វើទំនាក់ទំនងការងារជាមួយតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីដំណើរការនីតិវិធីច្បាប់ ក្នុងការប្តឹងទៅតុលាការ យុត្តិធម៌អន្តរជាតិ
  • ធ្វើជាតំណាងរបស់កម្ពុជានៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ចាប់ពីដំណាក់កាលនៃការដាក់ពាក្យប្ដឹង រហូតដល់ការបញ្ចប់នីតិវិធីរបស់តុលាការយុត្តិធម៌អន្តរជាតិ
  • រាយការណ៍អំពីលទ្ធផលការងារ និងស្នើសុំការណែនាំតាមការចាំបាច់ពីប្រមុខរាជរដ្ឋាភិបាល
  • អនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ពីប្រមុខរាជរដ្ឋាភិបាល៕ រក្សាសិទ្ធដោយ៖សុទ្ធលី
administrator

Related Articles