សិស្សឆ្លងដែន ប៉ោយប៉ែត-រោងក្លឿ៖ ជូនដំណឹងផ្លូវការស្តីពីម៉ោងចេញចូលថ្មីសម្រាប់សិស្សានុសិស្សសិក្សានៅក្រុងប៉ោយប៉ែត

សិស្សឆ្លងដែន ប៉ោយប៉ែត-រោងក្លឿ៖ ជូនដំណឹងផ្លូវការស្តីពីម៉ោងចេញចូលថ្មីសម្រាប់សិស្សានុសិស្សសិក្សានៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ រដ្ឋបាលក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានចេញសេចក្តីជូនដំណឹង
អំពីការចេញចូលរបស់សិស្សានុសិស្សដែលអាណាព្យាបាលស្នាក់នៅក្នុងផ្សារ រុងក្លឿ ហើយត្រូវឆ្លងដែនចេញចូលមកសិក្សានៅសាលារៀន ក្នុងក្រុងប៉ោយប៉ែត។
ឆ្លងតាមការប្រជុំសម្របសម្រួលរវាងភាគីកម្ពុជាថៃ នៅថ្ងៃនេះប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតមានកិត្តិយសជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ÷ ចាប់ពីថ្ងៃស្អែកទី១១​ខែមិថុនាឆ្នាំ២០២៥នេះតទៅប៉ុស្តិ៍ច្រកទ្វារអន្តរជាតិទាំងសងខាងប៉ោយប៉ែតខ្លងលឹកនឹងចាប់ផ្តើមបើកច្រកជាពិសេសបន្ថែមទៀតដោយពេលព្រឹកបើកពីម៉ោង​៦:00នាទីដល់ម៉ោង៨:00នាទី និងពេលល្ងាចបើកពីម៉ោង​១៧:00នាទីដល់ម៉ោង១៨,00នាទីដើម្បីអោយកូនសិស្សខ្មែរយើងដែលកំពុងរស់នៅជាមួយឪពុកម្តាយក្នុងផ្សាររោងក្លឿបានចេញចូលទាន់ម៉ោងសិក្សា។ចំពោះអាណាព្យាបាលសិស្សព្រមទាំងភ្ញៀវជាតិនិងអន្តរជាតិ មធ្យោបាយចេញចូលទាំងអស់នៅអនុវត្តការចេញចូលនៅម៉ោងដដែលគឺ​ចាប់ពីពេលព្រឹកម៉ោង៩:00នាទីដល់ម៉ោង១៦:00នាទីរសៀល៕ រក្សាសិទ្ធដោយ៖សុទ្ធលី


administrator

Related Articles