ភាពជាដៃគូយុទ្ធសាស្ត្រ៖ កម្ពុជា-បារាំង កំពុងធ្វើការរួមគ្នាដើម្បីតម្លើងកម្រិតទំនាក់ទំនងការទូតឆាប់ៗនេះ

ភាពជាដៃគូយុទ្ធសាស្ត្រ៖ កម្ពុជា-បារាំង កំពុងធ្វើការរួមគ្នាដើម្បីតម្លើងកម្រិតទំនាក់ទំនងការទូតឆាប់ៗនេះ

បារាំង ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបជាមួយ ឯកឧត្តម Emmanuel MACRON ប្រធានាធិបតីបារាំង ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារ ទីក្រុងនីស ប្រទេសបារាំង ល្ងាចថ្ងៃអង្គារ ទី១០ មិថុនា ២០២៥។


សម្តេចមហាបវរធិបតី បានថ្លែងថា បារាំងជាមិត្តល្អរបស់កម្ពុជា ហើយប្រទេសយើងទាំងពីរកំពុងធ្វើការជាមួយគ្នាដើម្បីឈានទៅការតម្លើងកម្រិតនៃទំនាក់ទំនងការទូតទៅជា ភាពជាដៃគូយុទ្ធសាស្ត្រ (Strategic Partnership) នៅពេលឆាប់ៗខាងមុខ។

អរគុណមិត្តបារាំងដែលបានគាំទ្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្រាប់កិច្ចប្រជុំកំពូល ហ្វ្រង់កូហ្វូនី លើកទី២០ នៅឆ្នាំ២០២៦។ ខ្ញុំនឹងរង់ចាំស្វាគមន៍វត្តមានរបស់ឯកឧត្តម ប្រធានាធិបតីបារាំង Emanuel Macron នៅកម្ពុជានៅពេលនោះផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles