ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកទឹកចិត្ត! ឧបត្ថម្ភ ២លានរៀលដល់នគរបាលខណ្ឌ៧មករា ដែលបង្ក្រាបករណីឆក់ទូរស័ព្ទបាន ៣នាក់។

ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លើកទឹកចិត្ត! ឧបត្ថម្ភ ២លានរៀលដល់នគរបាលខណ្ឌ៧មករា ដែលបង្ក្រាបករណីឆក់ទូរស័ព្ទបាន ៣នាក់។

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់ ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បន្តឧបត្ថម្ភថវិកា ២លានរៀល លើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលបានបង្រ្កាបជនសង្ស័យចំនួន ៣នាក់ ករណីឆក់ទូរស័ព្ទ។

ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងបន្ថែមថា ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បន្តឧបត្ថម្ភថវិកា ២លានរៀល លើកទឹកចិត្តដល់កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដែលបានបង្រ្កាបជនសង្ស័យ ៣នាក់ ក្នុងករណីឆក់ទូរស័ព្ទ។

កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌ៧មករាកដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ទោ ជុន ប៊ុនណាន អធិការនគរបាលខណ្ឌ៧មករា នៅថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ វេលាម៉ោង ១៣:៤៥នាទីរសៀល បានបង្រ្កាបបានជនសង្ស័យ៣នាក់ ដែលបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃប្រជាពលរដ្ឋ នៅចំណុចមុខស្តាតអូឡាំពិក ស្ថិតក្នុងភូមិ៧ សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។

ចំពោះជនសង្ស័យទាំង ៣នាក់ មានឈ្មោះដូចខាងក្រោម៖

១-ហោ វណ្ណ ហៅ ពេជ្រ ភេទប្រុស អាយុ ១៧ឆ្នាំ

២-សុខ ខេង ហៅ ហេង ភេទប្រុស អាយុ ១៨ឆ្នាំ

៣-មាស សុវណ្ណរ័ត្ន ភេទប្រុស អាយុ ១៨ឆ្នាំ

ដោយឡែកជនសង្ស័យទាំង ៣នាក់ ខាងលើ ជាមុខសញ្ញាចាស់ ធ្លាប់ជាប់ពន្ធនាគារ និងបានធ្វើសកម្មភាពឆក់ចំនួន ៨ករណី ៖

– ៧មករា ០៣ ករណី

– ⁠ដូនពេញ ០១ ករណី

– ⁠ទួលគោក ០២ ករណី

– ⁠ចំការមន ០១ ករណី

– ⁠ឬស្សីកែវ ០១ ករណី ។

+វត្ថុតាងដកហូតបានរួមមាន ៖

– ទូរស័ព្ទដៃចំនួន ០៤ គ្រឿង

– ⁠Ipad ០១ គ្រឿង

– ⁠ម៉ូតូ ០២ គ្រឿង (មធ្យោបាយធ្វើសកម្មភាព)។

បច្ចុប្បន្ន ជនសង្ស័យខាងលើ កំពុងឃាត់ខ្លួននៅអធិការដ្ឋានខណ្ឌ៧មករា ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូង ដើម្បីអនុវត្តតាមនិតិវិធី៕

ប្រភព៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ

administrator

Related Articles