ព្យាបាលជំងឺភ្នែក៖ ក្រុមគ្រូពេទ្យជំនាញអូស្ត្រាលី នឹងផ្តល់ការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក, ប្រព័ន្ធទឹកភ្នែក, បញ្ហាឆ្អឹងប្រឡង់ភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (១៦-១៨ មិថុនា)

ព្យាបាលជំងឺភ្នែក៖ ក្រុមគ្រូពេទ្យជំនាញអូស្ត្រាលី នឹងផ្តល់ការពិនិត្យ និងព្យាបាលជំងឺត្របកភ្នែក, ប្រព័ន្ធទឹកភ្នែក, បញ្ហាឆ្អឹងប្រឡង់ភ្នែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត (១៦-១៨ មិថុនា)

(រាជធានីភ្នំពេញ)៖ កាលពីថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០២៥ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ខាងមន្ទីពេទ្យបាន បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥។

តាមការបញ្ជាក់បន្ថែមក្នុងសេចក្ដីជូនដំណឹងរបស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានឱ្យដឹងថា ប្រជាពលរដ្ឋទាំងអស់អាចមកកាន់ ផ្នែកចក្ខុរោគ នៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតបាន ដោយសារខាងមន្ទីរពេទ្យ បានសហការជាមួយ ក្រុមគ្រូពេទ្យមកពីប្រទេសអូស្ត្រាលី នឹងផ្តល់ជូន ការពិនិត្យ និងព្យាបាល ជំងឺត្របកភ្នែក ប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក ចាប់ពីថ្ងៃទី ១៦ ដល់ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ ២០២៥ ខាងមុខនេះ។ សម្រាប់ព័ត៌មានបន្ថែមអាចទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩២ ៩៨៦ ៥៣២៕

ប្រភព៖ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

administrator

Related Articles