ឌី សូ​នី​តា៖ ទឹកភ្នែក​ម្តាយ​យំ​ឱប​ព្រោះ​អាណិត​កូន​នឿយហត់​រ៉ាប់រង​គ្រួសារ​ម្នាក់ឯង

ឌី សូ​នី​តា៖ ទឹកភ្នែក​ម្តាយ​យំ​ឱប​ព្រោះ​អាណិត​កូន​នឿយហត់​រ៉ាប់រង​គ្រួសារ​ម្នាក់ឯង

រាជធានីភ្នំពេញ ៖ តារា​ស្រី​ អ្នកនាង ឌី សូ​នី​តា បាន​បង្ហាញ​អារម្មណ៍​ក្តុកក្តួល បន្ទាប់​ពី​ម្តាយ​បាន​យំ​ឱប​នាង ហើយ​ពោល​ពាក្យ​បែប​អាណិត​មក​លើ​រូប​នាង​ ដោយសារ​ការ​មើលឃើញ​ពី​ការ​នឿយហត់​របស់​នាង​នៅ​ក្នុង​ការ​ខិតខំ​រក​ប្រាក់​មក​ផ្គត់ផ្គង់​គ្រួសារ​តែ​ម្នាក់ឯង​អស់​រយៈ​ពេល​ជា​ច្រើន​ឆ្នាំ​មក
នេះ ។

តារា​ស្រី​រូប​នេះ​បាន​អះអាង​ថា នាង​ចុក​ទ្រូង​ស្ទើរ​និយាយ​អ្វី​មិន​ចេញ ក្នុង​ពេល​ដែល​ម្តាយ​យំ​ឱប​រូប​នាង​ក្នុង​ន័យ​អាណិតអាសូរ​មក​លើ​កូន ក្នុង​ពេល​ដែល​នាង​ចាត់​ទុក​ការ​ខិតខំ​របស់​នាង​គ្មាន​ន័យ ដោយសារ​ឃើញ​អ្នក​មានគុណ​មិន​សប្បាយ​រីករាយ​ដូច្នេះ ។


ជាមួយនឹង​រូបភាព​វី​ដេ​អូ​បង្ហោះ​លើ​បណ្តាញ​សង្គម​បង្ហាញ​ពី​ទិដ្ឋភាព​ដែល​នាង​ម្តាយ​យំ​ឱប​នោះ ឌី សូ​នី​តា បាន​ភ្ជាប់​ជាមួយ​សំ​ណេ​រថា នាង​(​ម្តាយ​របស់​នាង​)​និយាយ​ថា កូន​ម៉ែ​ស្អាត​ណាស់​ តែ​ហេតុ​អី​បានកូន​ម៉ែ​មិន​ស្រណុក?  

នាង​បញ្ជាក់​ថា ពាក្យ​មួយ​មាត់​នេះ ខ្ញុំ​រក​ចម្លើយ​ឲ្យ​ម៉ែ​មិន​បាន​ទេ សុំ​ទោស​ណា​ម៉ែ ។ នាង​គិត​ច្រើន​តែ​រឿង​ខ្ញុំ​មួយ​មុខ​គត់ នាង​អាណិតកូន​រហូត​ដល់​គិត​ច្រើន ឃើញ​កូន​ស្អាត​ក៏​យំ ឃើញ​កូន​ហត់​ក៏​យំ ឃើញ​កូន​រវល់​ក៏​យំ ខ្ញុំ​ពិតជា​ចុក​ទ្រូង​ណាស់  មាន​អារម្មណ៍​ថា ​បរាជ័យ ខ្ញុំ​ប្រឹង​គ្មាន​ន័យ ពេល​ដែល​ឃើញ​គាត់​មិន​រីករាយ​បែប​នេះ​។

ដោយឡែក ​បន្ថែម​ពីលើ​នេះ ឌី សូ​នី​តា ក៏​បាន​បញ្ជាក់​ប្រាប់​មហាជន​តាម​រយៈ​ការ​ខមមិន​ពីក្រោម​វី​ដេ​អូ​ដែល​នាង​បង្ហោះ​នោះ​ថា អ្នក​ម្ដាយ​ខ្ញុំ ឃើញ​ខ្ញុំ​រ៉ាប់រង​គ្រួសារ​តែ​ម្នាក់ឯង ១០០​មុខ​ម្នាក់ឯង​! ​គាត់​ពិបាកចិត្ត​ជំនួស​យើង ខ្ញុំ​ក៏​ប្រាប់​គាត់​ដោយ​ក្ដី​ស្រលាញ់​ថា (​ម៉ាក់​កុំ​ពិបាកចិត្ត​ជំនួស​កូន ម៉ាក់​ធ្វើ​ម៉េច​ថែ​សុខភាព​ខ្លួនឯង​អោយ​ល្អ ទោះ​ម៉ាក់​ពិបាកចិត្ត​ក៏​វា​នៅ​តែ​ប៉ុណ្ណឹង ចុះបើ​ម៉ាក់​ឈឺ​ទៀត កូន​រឹតតែ​លំបាក​ថែម​ទៀត​!​ គាត់​ក៏​បើក​ចិត្ត​ទំលាក់​ចុះ ហើយ​ធ្វើ​តាម​ខ្ញុំ​ប្រាប់​…..!​។

នាង​បន្ត​ថា ខ្ញុំ​ស៊ូ​លំបាក​ម្នាក់ឯង ​តែ​ខ្ញុំ​មិន​ចង់​ឃើញ​ទឹកភ្នែក​ម្ដាយ​ខ្ញុំ​ទេ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​ចឹ​ង​ដែរ ទោះ​ខ្ញុំ​ហត់​និង​លំបាក​ប៉ុណ្ណា​ ខ្ញុំ​មិន​ដែល​យំ​ឬ​ត្អូញត្អែ​រអោយ​គាត់​ឮ ​ឬ​ឃើញ​ទេ​!​ ពេល​ខ្លះ​រឹង​មាំ​ពេក​ដល់​គាត់​សួរ​ថា កូន តើ​កូន​ពិបាកចិត្ត​ទេ? ​ព្រោះ​បញ្ហា​មាន​រហូត​ត្រូវ​កូន​រ៉ាប់រង​តែ​ម្នាក់ឯង តែ​ម៉ាក់​ឃើញ​កូន​សើច​រហូត? ​។

យ៉ាងណា​ បើ​តាម ឌី សូ​នី​តា បើ​យើង​ចង់អោយ​គាត់​រឹង​មាំ យើង​ត្រូវ​តែ​រឹង​មាំ​ពីមុខ​គាត់ ដើម្បី​កុំអោយ​អារម្មណ៍​គាត់​ទោ​រទន់​តាម​យើង ។

ជា​ការ​កត់សម្គាល់​ តារា​សម្តែង​នាង ឌី សូ​នី​តា គឺជា​តារា​ស្រី​មួយ​រូប​ដែល​អាច​និយាយ​បាន​ថា នាង​ក៏​មាន​ភាព​ជោគជ័យ​មួយ​ដែរ​សម្រាប់​ការងារ​សិល្បៈ និង​មុខរបរ​សម្អាងការ​ផ្ទាល់ខ្លួន​ដែល​នាង​កំពុង​តែ​មាន​ធ្វើ​រាល់​ថ្ងៃនេះ ។

យ៉ាងណា​ ភាព​ជោគជ័យ​លើ​ការងារ​ងារ​នេះ​ក៏​ពិតមែន ប៉ុន្តែ​បើ​និយាយ​ពី​បញ្ហា​ស្នេហា​វិញ​តារា​ស្រី​រូប​នេះ​ គឺ​មិន​សមប្រកប​នោះ​ឡើយ ពោល​នាង​បាន​រស់នៅ​មានឈ្មោះ​ជា​ស្ត្រី​មេម៉ាយ ដោយ​ទទួល​រាប់​រង​បីបាច់​ចិ​ញ្វឹ​ម​កូនស្រី​ម្នាក់​តែ​ម្នាក់ឯង ក្រោយ​នាង​បែកបាក់​ពី​គ្រួសារ ។

ឌី សូ​នី​តា ធ្លាប់​បាន​លើក​ឡើង​តាម​រយៈ​បណ្តាញ​សង្គម​ថា បទ​ពិសោធន៍​និង​រឿង​ដែល​ខ្ញុំ​បាន​ជួប​ប្រទះ​ក្នុង​ជីវិត​មួយ​នេះ វា​បាន​បង្រៀន​ខ្ញុំ​ជា​ច្រើន ពី​ទន់ជ្រាយ​មក​រឹង​មាំ ពី​ការ​ដេក​ដួល​មក​ក្រោកឈរ​ម្តងទៀត ពី​រឿង​អយុត្ត​ធ​ម៌ មក​ជា​ការ​ទទួលយក​ទាំង​ញញឹម​ ហើយ​ក៏​ដើរ​ចេញ ។

ជីវិត​មួយ​នេះ វា​ពិតជា​រញ៉េរញ៉ៃ​ហើយ​ខ្លី​ខ្លាំង​ណាស់ បើ​យើង​មិន​ចេះ​រៀបចំ ។ រឿង​ខ្លះ​យើង​គួរតែ​ឆ្លាត ហើយ​រឿង​ខ្លះ​ទៀត​យើង​គួរតែ​ល្ងង់ តែ​អ្វី​ដែល​យើង​ប្រកាន់ខ្ជាប់​ហើយ​មិន​បោះបង់​ គឺ​ឧត្តម​គតិ ភាព​ស្មោះត្រង់ និង​ក្តី​ស្រលាញ់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles