ជម្លោះប៉ូលិស: គ្រោះថ្នាក់ចរាចរណ៍ឡានបុកគ្នា នៅភ្នំពេញ ផ្ទុះការប្រកែករវាងប៉ូលិសចរាចរណ៍ និងភាគីអះអាងជាប៉ូលិសព្រហ្មទណ្ឌ រឿងវាស់ជាតិអាល់កុល

ជម្លោះប៉ូលិស: គ្រោះថ្នាក់ចរាចរណ៍ឡានបុកគ្នា នៅភ្នំពេញ ផ្ទុះការប្រកែករវាងប៉ូលិសចរាចរណ៍ និងភាគីអះអាងជាប៉ូលិសព្រហ្មទណ្ឌ រឿងវាស់ជាតិអាល់កុល

រាជធានី​ភ្នំពេញ ៖ រថយន្ត​នី​ស្សាន់ ណា​វ៉ា​រ៉ា​១​គ្រឿង បើកបរ​ក្នុង​ល្បឿន​លឿន បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស្ស័​រ បណ្តាល​ឱ្យ​ខ្ទាត​ទៅ​ម្ខាង​ផ្លូវ​ខូចខាត​ធ្ងន់​ទាំង​សងខាង ហើយ​ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ ដែល​មាន​តំណាង​ប្រាប់់ គេ ថា​ជា នគរបាល​ព្រហ្មទណ្ឌ បាន​ទាមទារ​ឲ្យ​សមត្ថកិច្ច​វាស់​ជាតិ​អាល់កុល​ភាគី​ខាង​រថយន្ត​នី​ស្សាន់​នៅ​ក​ន្លែ​កើតហេតុ ។

ដោយសារ​មានការ​ទាមទារ​នេះ ទើប​បង្ក​ឲ្យ​មានការ​ប្រកែក​តវ៉ា​ជាមួយ​នគរបាល​ចរាចរណ៍ កាលពី​វេលា​ម៉ោង​ប្រមាណ​១១​និង​៥០​នាទី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២៥​កន្លង​ទៅ នៅ​ចំណុច​កែង​រវាងផ្លូវ​ភ្នំពេញ​-​ហាណូយ និង​ផ្លូវ​ឧកញ៉ា ម៉ុង​ឫ​ទ្ធី ចំណុច​ស្តុ​ប​២៤​ម៉ោង ក្នុង​សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា រថយន្ត​ឡង់​គ្រី​ស្ស័​រ ពណ៌​ស ធ្វើ​ដំណើរ​តាម​ផ្លូវ​ភ្នំពេញ​-​ហាណូយ​ពី​ខាងជើង​ទៅ​ខាងត្បូង​ក្នុង​ល្បឿន​លឿន ។


លុះ​ទៅ​ដល់​ចំណុច​ខាងលើ ស្រាប់តែ​មាន​រថយន្ដ​នី​ស្សាន់ ណា​វ៉ា​រ៉ា ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កម្ពុជា​IM-KETYA បើកបរ​ក្នុង​ល្បឿន​លឿន​តាម​យ​ផ្លូវ​សម្តេច ជា ស៊ី​ម ពី​ខាង​លិចទៅ​ខាងកើត​ឆ្ពោះទៅ​ផ្លូវ​ឧកញ៉ា ម៉ុង ឫ​ទ្ធី បាន​ជ្រុល​ទៅ​បុក​រថយន្ត​ឡង់​គ្រី​ស្ស័​រ​ពេញទំហឹង ។ គ្រោះថ្នាក់​នេះ បណ្តាល​ឲ្យ​រថយន្ត​ខ្ទាត​ទៅ​ផ្លូវ​ម្ខាង​ទៀត ខូចខាត​ធ្ងន់​ទាំង​សងខាង ដោយ​រថយន្ត​ឡង់​គ្រី​ស្ស័​រ​ខូចខាត​ផ្នែក​ខាងស្ដាំ ចំណែក​រថយន្ត នី​ស្សាន់​ខូចខាត​ផ្នែក​ខាង​មុខ ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​មាន​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត​នី​ស្សាន់ មិន​ព្រម​ចុះ​ពីលើ​រថយន្ត​ទេ និង​បាន​ទាក់ទង​ទៅ​រក​តំណាង​ឱ្យមក​ជួយ​ដោះស្រាយ ។ បន្ទាប់​មកភាគី​ខាង​រថយន្ត​នី​ស្សាន់​បាន​សម្របសម្រួល​ជាមួយ​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ តែ​ដោយ​ការ​ខូចខាត​ធ្ងន់​ពេក ភាគី​ទាំង​សងខាង​ដោះស្រាយ​មិន​ត្រូវ​គ្នា​ឡើយ ។

នៅ​ពេល​នោះ ភាគី​ខាង​រថយន្ត​ឡង់​គ្រី​ស្ស័​រ​ចង់​ឲ្យ​នគរបាល​វាស់​ជាតិ​អាល់កុល​អ្នកបើកបរ រថយន្ត​នី​ស្សាន់​នៅ​នឹង​កន្លែង​កើត​ហេតុតែ​ម្តង​ក៏​បង្ក​ឲ្យ​មានការ​ប្រកែក​តវ៉ា​ជាមួយ​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​បាន​ប្រាប់​ថា ត្រូវ​យក​អ្នកបើកបរ​ទៅ​វាស់​ជាតិ​អាល់កុល​នៅ​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ ។ បន្ទាប់​មក នគរបាល​ចរាចរណ៍​ខណ្ឌ​សែន​សុខ បាន​ធ្វើការ​វាស់វែង​និង​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សា​ទុកជា​បណ្ដោះអាសន្ន ដើម្បី​ដោះស្រាយ​នៅ​ពេលក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles