ស្ថានទូតថៃប្រចាំប្រទេសកម្ពុជា បានប្រកាសអោយដឹថា ពលរដ្ឋខ្មែរដែលកាន់លិខិតឆ្លងដែនធម្មតា ដែលធ្វើដំណើរតាមផ្លូវអាកាស គឺអាចស្នាក់នៅប្រទេសថៃ បានរហូតដល់៦០ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការឡើយ ។
ស្ថានទូតថៃនិយាយទៀតថា ចំពោះពលរដ្ឋខ្មែរកាន់លិខិតឆ្លងដែនធម្មតា និងប័ណ្ណព្រំដែនកម្ពុជា-ថៃ ដែលធ្វើដំណើរតាមរយៈច្រកព្រំដែនគោកអាចស្នាក់នៅក្នុងប្រទេសថៃ រយៈពេលមិនលើសពី៧ថ្ងៃ ដោយពុំចាំបាច់មានទិដ្ឋាការ ។
ទន្ទឹមនោះ ស្ថានទូតថៃក៏អោយដឹងដែរ ពលរដ្ឋថៃដែលចូលមកប្រទេសកម្ពុជា ក៏ដូចគ្នាដែរ ។ អ្នកកាន់លិខិតឆ្លងដែនធម្មតា ធ្វើដំណើរតាមយន្តហោះ គឺអាចស្នាក់នៅកម្ពុជា បានចំនួន៦០ថ្ងៃ ដោយមិនបាច់មានទិដ្ឋាការ ហើយបើធ្វើដំណើរតាមជើងគោក អាចស្នាក់នៅ៧ថ្ងៃដូចគ្នា ៕