(តាកែវ)៖នាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥ មន្រ្តីជំនាញសាខា ក.ប.ប. ខេត្តតាកែវ បានចូលរួមសហការជាមួយកំលាំងកងរាជអាវុធហត្ថខេត្តតាកែវ និងក្រោមការសម្របសម្រួលពីលោកព្រះរាជអាជ្ញារង បានធ្វើការត្រួតពិនិត្យបង្គាស្រស់ ដែលបានដឹកដោយរថយន្តកូរ៉េ ពាក់ស្លាកលេខ 2A-កំពង់ធំ 0574 មានចំនួន ១៣០កេស ស្មើនឹង ១តោន ៣០០គីឡូក្រាម ។
ជាលទ្ធផលមន្រ្តីជំនាញបានរកឃើញមានបង្គាចាក់ចាហួយចំនួន ៣៧កេស ស្មើនឹង ៣៧០គីឡូក្រាម និងបានធ្វើកំណត់ហេតុដកហូត ដើម្បីដុតកម្ទេចចោលផងដែរ៕ រក្សាសិទ្ធដោយ៖សុទ្ធលី









