ជាការរួមចំណែកការពារអធិបតេយ្យភាព និងបូរណភាពទឹកដី លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអំពាវនាវឱ្យសហភាតរៈទាំងអស់ ត្រៀមខ្លួន ជួយគាំទ្រទាំងស្មារតី និងសម្ភារៈ ដល់កងកម្លាំងប្រដាប់អាវុធរបស់កម្ពុជា ដែលឈរជើងការពារទឹកដី នៅឯខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ ជាពិសេស ផ្តល់សេវាព្យាបាល-សង្គ្រោះក្នុងគ្រាអាសន្ន។
ក្នុងវគ្គបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជូនថ្នាក់ដឹកនាំ និងមន្រ្តីសុខាភិបាលគ្រប់ឋានានុក្រមក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធសន្និសីទ អនឡាញ ដែលមានសមាសភាពចូលរួមសរុបចំនួន ៣ ៤៧២នាក់ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥, ឯកឧត្តមរដ្ឋមន្ត្រី សូមកោតសរសើរពីវីរៈភាពរបស់មន្រ្តីសុខាភិបាល ដែលកំពុងតែបន្តខិតខំផ្តល់សេវាដល់ប្រជាជន និងគ្រួសារកងទ័ព នៅតាមតំបន់ព្រំដែនក្នុងខេត្តព្រះវិហារ៕ រក្សាសិទ្ធដោយ៖ពិសិដ្ឋ CEN













