អនុប្រធានភូមិបាលសូរិយោដី ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយបើករថយន្តបុកនារីម្នាក់បណ្តាលឲ្យបាត់បង់ជីវិត…

Heang




លោក ថន សុវណ្ណារ៉ា អនុប្រធានភូមិបាលសូរិយោដី ខណ្ឌសែនសុខ ត្រូវបានចាប់ខ្លួន និងបញ្ជូនទៅតុលាការ ក្រោយបើករថយន្តបុកនារីម្នាក់បណ្តាលឲ្យស្លាប់ កាលពីយប់រំលងអាធ្រាត្រចូលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៥ នៅលើផ្លូវហាណូយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។

លោក ថន សុវណ្ណារ៉ា ត្រូវបានសមត្ថកិច្ចប្រាប់ថា លោកស្រវឹង ទើបបណ្តាលឲ្យបើករថយន្តបុកនារីរងគ្រោះបណ្តាលឲ្យស្លាប់។ពេលជួបគ្រោះថ្នាក់បែបនេះ បានបណ្តាលឲ្យប៉ះពាល់ និងជួបការលំបាកទាំងគ្រួសារជនរងគ្រោះ និងគ្រួសារជនបង្ក។ គ្រួសារជនរងគ្រោះ បានបាត់បង់កូនស្រីជាទីស្រឡាញ់ និងអាចបាត់បង់អ្នករកចំណូលផង បើសិនជនរងគ្រោះមានការងារធ្វើរកលុយចិញ្ចឹមគ្រួសារ។

ដោយឡែកគ្រួសារជនបង្ក ទាំងប្រពន្ធកូន ត្រូវជួបការលំបាកយ៉ាងខ្លាំងសម្រាប់ជីវភាពប្រចាំថ្ងៃ ខ្វះប្រភពអ្នករកចំណូល និងភាពកក់ក្តៅគ្រួសារ។ សូមបងប្អូនប្រយ័ត្នពេលបើកបរ ហើយត្រូវចាំពាក្យមួយឃ្លាឲ្យជាប់ បើស្រវឹងកុំបើកបរ បើបើកបរ កុំហូបគ្រឿងស្រវឹង។