Jetstar Asia បិទក្រុមហ៊ុន៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសបិទទ្វារនៅចុងខែនេះ ខណៈបុគ្គលិកជាង ៥០០នាក់នឹងត្រូវបាត់បង់ការងារ

Jetstar Asia បិទក្រុមហ៊ុន៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia ប្រកាសបិទទ្វារនៅចុងខែនេះ ខណៈបុគ្គលិកជាង ៥០០នាក់នឹងត្រូវបាត់បង់ការងារ

សិង្ហបុរី៖ ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia គ្រោងនឹងបិទដំណើរការរបស់ខ្លួនទាំងស្រុងនៅក្នុងថ្ងៃទី៣១ ខែមិថុនានេះហើយ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន​ Channel News Asia នៅក្នុងថ្ងៃទី១១ ខែមិថុនា។ ការសម្រេចបិទទ្វារលែងដំណើរការរបស់ក្រុមហ៊ុនអាកាសចរណ៍ ដែលមានមូលដ្ឋាននៅក្នុងប្រទេសសិង្ហបុរីមួយកន្លែងនេះនឹងធ្វើឱ្យបុគ្គលិកជាង ៥០០នាក់ត្រូវបាត់បង់ការងារផងដែរ។

បើតាមតំណាងរបស់ក្រុមហ៊ុនអាកាសចរណ៍ Jetstar Asia បានបញ្ជាក់ថា ការសម្រេចបិទក្រុមហ៊ុននេះត្រូវបានធ្វើឡើងក្រោមហេតុផលសំខាន់ៗជាច្រើនដូចជា ថ្លៃព្រលានយន្តហោះបានកើនឡើងខ្ពស់ ការចំណាយផ្សេងៗរបស់ក្រុមហ៊ុនមានការកើនឡើង ហើយការប្រកួតប្រជែងក្នុងចំណោមក្រុមហ៊ុនអាកាសចរណ៍ធំៗក៏មានកាន់តែខ្លាំងដែរ ខណៈប្រាក់ចំណូលរបស់ក្រុមហ៊ុនបានធ្លាក់ចុះ។ ប្រភពខាងលើបានបន្តថា ចំពោះអតិថិជនដែលបានទិញសំបុត្រយន្តហោះសម្រាប់ធ្វើដំណើរក្រោយថ្ងៃកំណត់បិទក្រុមហ៊ុននេះ គឺខាងក្រុមហ៊ុននឹងផ្តល់ប្រាក់ជូនវិញគ្រប់ចំនួន និងជួយរកជើងហោះហើរថ្មីសម្រាប់ពួកគេផងដែរ៕

អត្ថបទ៖ ភក្តី

ប្រភព៖ Channel News Asia

 

administrator

Related Articles