AI និងព័ត៌មានក្លែងក្លាយ៖ បច្ចេកវិទ្យា AI ក្លាយជាឧបករណ៍បង្កើតរឿងប្រឌិតនៅតាមព្រំដែនកម្ពុជា-ថៃ

AI និងព័ត៌មានក្លែងក្លាយ៖ បច្ចេកវិទ្យា AI ក្លាយជាឧបករណ៍បង្កើតរឿងប្រឌិតនៅតាមព្រំដែនកម្ពុជា-ថៃ

ឃើញ​អត្ថបទ ស្តាប់​សំឡេង ឃើញ​រូបថត ហើយ​សូ​ម្បី​តែ​វី​ដេ​អូ ក៏​ត្រូវ​បាន​បញ្ញា​សិប្បនិម្មិត​ដែល​គេ ហៅ​ថា AI បង្កើត​ឡើង​បាន​ដែរ ។ ដូច្នេះ នៅ​ក្នុង​ស្ថានភាព​ដែល​បរិយាកាស​សង្គម និង​នយោបាយ ក៏​ដូច​ជា​សភាពការណ៍​តានតឹង​នៅ​តាម​ព្រំដែន ការ​ពិនិត្យ​ពិ​ច្ច័​យ​ព័ត៌មាន គួរតែ​ប្រុង​ប្រយ័ត្ន​ឲ្យ​មែនទែន ហើយ​សូមកុំ​ចេះ​តែ​ជឿ​គេ​ផ្សព្វផ្សាយ​ផ្តេសផ្តាស ។

ចាប់តាំងពី​ស្ថានភាព​ព្រំដែន មានការ​ប៉ះទង្គិច​គ្នា នៅ​មុំ​បី មក​ដល់​ពេល​នេះ​មាន អត្ថបទ​អម​ដោយ​រូបភាព សំឡេង​អម​ដោយ​វី​ដេ​អូ ដែល​បង្កើត​ឡើង​ដោយ​បណ្តា​អ្នក​បង្កើត​មាតិកា​ទាញ​យក​ការ​ចុច ចូល​ចិត្ត (Like) ចំនួន​អ្នក​ទស្សនា (Views) ការ​ចែករំលែក (Shares) និង​បញ្ចេញយោបល់ (Comments) បាន​នាំ​គ្នា​បង្កើត​អត្ថបទ និង​វី​ដេ​អូ​ឃ្លី​ប ព្រមទាំង​រូបភាព​ប្រឌិត​ខុស​ពី​ការ​ពិតជា​ច្រើន ។

អត្ថបទ សំឡេង រូបភាព និង​វី​ដេ​អូ ដែល​គេ​បាន​បង្កើត​ឡើង​មក​នោះ គឺ​មាន​អ្នក​ទាំង​បង្កើត​មាតិកា​ជនជាតិ​ថៃ និង​អ្នក​ដែល​បង្កើត​មាតិកា​នៅ​ក្នុងស្រុក​យើង ។ ពួក​គេ​បាន​កំពុង​តែ​បង្កើត​ឡើង​នូវ​ស្នាដៃ​បែប​និម្មិត អំពី​ការ​ប៉ះទង្គិច​គ្នា​អំពី​សព្វាវុធ និង​សកម្មភាព​យោធា នៅ​ក្នុង​គោលបំណង​ប្រមាថមើលងាយ ។ ខ្លះ​ទៀត គឺ​ផ្សព្វផ្សាយ​ស្នាដៃ​ដោយ AI ទាំងនេះ​ឡើង នៅ​ក្នុង​ស្មារតី​ជាតិនិយម ហើយ​ខ្លះ​ក៏​បែប​អួត​ហួស​ពី​ការ​ពិត ។ ស្នាដៃ​ទាំងនោះ សម្រាប់​អ្នក​ដែល​មិន​ទាន់​មាន​ជំនាញ​ធ្វើ​ឡើង គឺ​យើង​ងាយ​នឹង​អាច​កំណត់​បាន​ពីព្រោះ វា​មាន​លក្ខណៈ​ដូច​ជា​រូប 3D ឬ 4D ។ ប៉ុន្តែ​សម្រាប់​អ្នក​ដែល​អាជីព ពោល គឺ​គេ​ពូកែ​សរសេរ​និង​កាត់ត ហើយ​ចេញ​ដាក់​រូបភាព គឺ​មើលទៅ​សឹងតែ​ដូច​ការ​ពិត ។

ស្នាដៃ​ទាំងនោះ​ត្រូវ​បាន​ផ្សព្វផ្សាយ​យ៉ាង​ទូលំទូលាយ នៅ​លើ​បណ្តាញ​សង្គម​ផ្សេង​ៗ​ដូច​ជា នៅ​លើ​ហ្វេ​ស​បុក (Facebook) តេ​ឡេ​ក្រាម ( Telegram) តិក​តក់ (TikTok) យូ​ធូប (YouTube) ជាដើម ។ ហើយ​សកម្មភាព​ដែល​គេ​កំពុង​តែ​ផលិត និង​ផ្សព្វផ្សាយ គឺ​ស្ថានភាព​ដែល​អាច​នឹង​យល់​ច្រឡំ​បាន​ផង​ដែរ ប្រសិនបើ​ក​ខ្វះ​ការ​យកចិត្តទុកដាក់ ។

នៅ​ក្នុង​ស្ថានភាព​បែប​នេះ ប្រសិនបើ​យើង​ចេះ​តែ​ទទួល​ហើយ​ខ្វះ​ជំនាញ ឬ​តាម​មិន​ទាន់​បច្ចេកវិទ្យា ឬ​និន្នាការ និង​របត់​ដ៏​លឿន​របស់​សង្គម​ឌី​ថ​ល យើង​អាច​ទទួល​ព័ត៌មាន​ខុស​ពី​ការ​ពិត ។ ដូច្នេះ​សូម​យកចិត្តទុកដាក់​ឲ្យ​បាន​គ្រប់​ជំហាន ។ សព្វ​ថ្ងៃនេះ ប្រភព​ដែល​គេ​អាច​នឹង​បង្កើត​នូវ​ស្នាដៃ​បែប​និម្មិត​ទាំង​អស់នេះ ឡើង​សឹងតែ​ដូច​ស្នាដៃ​មនុស្ស​មែនទែន គឺ​មាន​ច្រើន​ដែល​នៅ​ក្នុង​នោះ គឺ​ភាគច្រើន គឺ​គេ​ប្រើប្រាស់​តាម​កម្មវិធី AI ដែល​រួម​មាន​ដូច​ជា ChatGPT និង DeepSeek ជាដើម ។ នៅ​លើ​បណ្តា​កម្មវិធី​ទាំងនេះ អោយ​តែ​ពូកែ​ស្រាវជ្រាវ គេ​អាច​ធ្វើ​អ្វី​ៗ​បាន​សឹងតែ​គ្រប់យ៉ាង ទៅ​ហើយ​នៅ​ពេល​នេះ ។

កម្មវិធី​បញ្ញា​សិប្បនិម្មិត​ទាំងនេះ អាច​ត្រូវ​គេ​ប្រើប្រាស់​ធ្វើ​តាំងពី​គំនូ​ជី​វច​ល ហើយ​ក៏​អាច​ធ្វើ​វី​ដេ​អូ​ទៅ​តាម​អ្វី​ដែល​អ្នក​សរសេរ​នៅ​លើ​កម្មវិធី​នោះ ដែល​ភាសា​បច្ចេកទេស គេ​ហៅ​ថា អ្នក​ពូកែ​សរសេរ Prompts ។

នៅ​កម្ពុជា​យើង​ពី​មុន មិនសូវ​មាន​អ្នក​ដែល​ពូកែ​សរសេរ Prompts នេះ​ប៉ុន្មាន​ទេ ។ ប៉ុន្តែ​ឥឡូវ​អាច​មាន​ច្រើន​គួរសម ហើយ​នៅ​ថៃ​ឯណោះ ប្រហែលជា​មាន​ច្រើន ដោយសារ​តែ​គេ​មាន​ពលរដ្ឋ​ច្រើន ហើយ​គេ​ក៏​មាន​លទ្ធភាព និង​សមត្ថភាព​ច្រើន​ដែរ ។ ដូច្នេះ នៅ​ក្នុង​ស្ថានភាព​ដែល​មាន​ភាព​ច្របូកច្របល់​នេះ គឺ​គេ​អាច​ប្រើប្រាស់​វា​មួយ​ផ្នែក​នៅ​លើ​សមរភូមិ​ចិត្តសាស្ត្រ ដើម្បី​បំបែក​ស្ថានការណ៍ ក៏​ដូច​ជា បញ្ហា​អសកម្ម​ផ្សេង​ៗ ។

អាស្រ័យ​នៅ​លើ​ហេតុផល​ទាំងនេះ សាធារណៈជន​ត្រូវ​យល់​ដឹង​ចំណុច​នេះ ហើយ​នៅ​ពេល​ដែល​ទទួល​បាន​អត្ថបទ សំឡេង រូបថត និង​វី​ដេ​អូ កុំ​អាល​ជឿ គឺ ត្រូវ​ផ្ទៀងផ្ទាត់ ម្តង​ហើយ​ម្តងទៀត ដើម្បី​ឲ្យ​ដឹង​ថា​រឿង​នេះ​ត្រឹមត្រូវ ឬ​យ៉ាងណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles