អាមេរិក៖ អាជ្ញាធរអាមេរិកបានផ្តល់សិទ្ធឱ្យទាហានដែលកំពុងឈរជើងនៅក្នុងទីក្រុង Los Angeles អាចឃាត់ខ្លួនមនុស្សជាបណ្តោះអាសន្នបាន នេះបើយោងការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃព្រហស្បតិ៍ ទី១២ ខែមិថុនា។ សេចក្តីសម្រេចខាងលើនេះត្រូវបានធ្វើឡើងស្របពេលដែលចលនាធ្វើបាតុកម្មនៅក្នុងទីក្រុង Los Angeles បានឈានចូលដល់ថ្ងៃទី ៦ ហើយចំនួនអ្នកចូលរួមធ្វើបាតុកម្មក៏កាន់តែមានច្រើនឡើងៗផងដែរ។
ប្រភពខាងលើបានបន្តថា ក្រុមទាហានអាមេរិកអាចប្រើប្រាស់សិទ្ធឃាត់ខ្លួនពលរដ្ឋក្នុងលក្ខខណ្ឌមួយចំនួន ដូចជា ពួកគេបានប្រើប្រាស់អំពីហិង្សាធ្ងន់ធ្ងរទៅកាន់អាជ្ញាធរ បំផ្លាញទ្រព្យសម្បត្តិទ្រង់ទ្រាយធំ ឬមានបំណងចង់បង្កើតឱ្យហេតុការណ៍គ្រោះថ្នាក់ធ្ងន់ធ្ងរណាមួយ ហើយការឃាត់ខ្លួននេះទៀតសោធគឺគ្រាន់តែឃាត់ខ្លួនជាបណ្តោះអាសន្នដើម្បីរង់ចាំឱ្យប៉ូលិសជំនាញមកដល់កន្លែងកើតហេតុ និងបន្តចាត់វិធានការទៅតាមផ្លូវច្បាប់។ សូមបញ្ជាក់ជូនផងដែរថា គិតត្រឹមរយៈពេល ៦ថ្ងៃនៃការកើតមានបាតុកម្មនេះ ប៉ូលិសអាមេរិកបានចាប់មនុស្សសរុបជាង ៤០០នាក់ហើយ៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time