អភិវឌ្ឍន៍ និងសន្តិភាព៖ ប្រជាពលរដ្ឋខ្មែរនៅនីសផ្តាំ សម្តេច ហ៊ុន ម៉ាណែត «សូមអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន និងកុំឲ្យមានសង្គ្រាម»

អភិវឌ្ឍន៍ និងសន្តិភាព៖ ប្រជាពលរដ្ឋខ្មែរនៅនីសផ្តាំ សម្តេច ហ៊ុន ម៉ាណែត «សូមអភិវឌ្ឍន៍ជាតិឱ្យរីកចម្រើន និងកុំឲ្យមានសង្គ្រាម»

ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា នៅថ្ងៃអង្គារ ទី១០ មិថុនា ២០២៥ មុនវិលត្រលប់មកប្រទេសកម្ពុជាវិញ ខ្ញុំនិងភរិយាមានឱកាសទទួលទានអាហារពេលល្ងាចនៅភោជនីយដ្ឋានម្ហូបខ្មែរ របស់បងប្អូនខ្មែរយើងនៅទីក្រុងនីស។ បន្ទាប់មក ក៏បានជួបសាកសួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋខ្មែរមួយចំនួន ដែលកំពុងរស់នៅនិងប្រកបមុខរបរនៅទីក្រុងនីស។


សម្តេចមហាបវរធិបតី បានមានប្រសាសន៍ថា “ទោះជាមិនបានជួបជាមួយបងប្អូនខ្មែរទាំងអស់ដែលរស់នៅទីក្រុងនីសដោយសារពេលវេលាមានកំណត់ ក៏ខ្ញុំមានការសប្បាយរីករាយដែលបានជួបជាមួយបងប្អូនប្រជាពលរដ្ឋខ្មែរយើងជាច្រើននៅទីនេះ។ ហើយខ្ញុំក៏សូមអរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ លោកអ៊ំ មីង បងប្អូន ក្មួយៗ ចំពោះរូបខ្ញុំ ភរិយា និងក្រុមការងារ។
ទោះបីជាបងប្អូនរស់នៅឆ្ងាយពីស្រុកកំណើតយ៉ាងណាក៏ដោយ ក៏ការគិតគូរពីស្រុកកំណើតរបស់ខ្លួនមានជាប់ជាប្រចាំ។ ពួកគាត់ប្រាប់ខ្ញុំថា សម្តេចធ្វើយ៉ាងណាអភិវឌ្ឍន៍ប្រទេសយើងអោយកាន់តែរីកចំរើន ហើយកុំអោយមានសង្គ្រាមទៀតអី ជាពិសេសពួកគាត់តាមដានដោយក្តីបារម្មណ៍ពីបញ្ហាព្រំដែនដែលកំពុងក្តៅ។
ខ្ញុំបានប្រាប់ពួកគាត់ថា រាជរដ្ឋាភិបាលប្តេជ្ញាការពារបូរណភាពទឹកដីរបស់យើងអោយបានជាដាច់ខាត ហើយខិតខំស្វែងរកដំណោះស្រាយអោយអស់លទ្ធភាព តាមសន្តិវិធីដើម្បីជៀសវាងសង្គ្រាម និងការពារផលប្រយោជន៍ជាតិនិងប្រជាជនយើង”៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles