ភ្នំពេញ ៖ លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលេី ត្រូវបានសមត្ថកិច្ចនគរបាលព្រហ្មទណ្ឌរាជធានីភ្នំពេញ ឃាត់ខ្លួននៅថ្ងៃទី ១១ ខែ មិថុនា ឆ្នាំ ២០២៥ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធ ចេញសែកអត់លុយដែលមានទំហំទឹកប្រាក់ជាង ៣០ម៉ឺន ដុល្លារ ។
យោងដីកាសន្និដ្ឋានបញ្ជូនរឿងរបស់តំណាងអយ្យការ បង្ហាញថា លោក កែវ សាវឿន ចៅសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ បានរងគ្រោះដោយសារលោក ស ថាវី។
តាមដំណើររឿង៖ កាលពីឆ្នាំ២០១៧ លោក កែវ សាវឿន តំណាងឲ្យឧកញ៉ា ជា សឿន បានទិញដីជាង១០ហិកតា តម្លៃជាង៤០ម៉ឺនដុល្លារ ពីលោក ស ថាវី ហើយនៅដំណាក់កាលទី១ ស ថាវី បានទទួលប្រាក់២០ម៉ឺនដុល្លារ តែក្រោយទទួលប្រាក់ហើយ ស្រាប់តែមិនមានដីប្រគល់ជូនព្រោះតែដីដែល ស ថាវី លក់នោះគឺជាប់អនុក្រឹត្យ។
ដោយសារអត់ទទួលបានដី លោកឧកញ៉ា ជា សឿន បានទារលុយវិញពីលោក កែវ សាវឿន តែលោកមិនមានលុយ រហូតរត់ទៅចងការពីស្រ្តីម្នាក់ឈ្មោះ ខៀវ លក្ខិណា។
លោកបានព្យាយាមតាមទារលុយវិញពី ស ថាវី តែ ស ថាវី យកលេសរហូត និងអះអាងថា ចាំរដ្ឋាភិបាលឆ្វៀលដី និងលុបអនុក្រឹត្យចាំផ្ទេរដីជូន។
និយាយរួម រឿងនេះ លោកចៅសង្កាត់ កែវ សាវឿន ជាអ្នកគក់ជេរ ហើយអ្នកលក់ដីគឺ ស ថាវី និងលោកឧកញ៉ា ជា សឿន ជាអ្នកទិញដី។ តែចុងក្រោយដីរបស់រដ្ឋ៕ រក្សាសិទ្ធដោយ៖សុទ្ធលី




