ICJ ព្រំដែនកម្ពុជា-ថៃ៖ បារាំងសន្យាផ្ដល់ឯកសារសំខាន់សម្រាប់​ដំណើរការ​នៅ​តុលាការយុត្តិធម៌អន្តរជាតិ

ICJ ព្រំដែនកម្ពុជា-ថៃ៖ បារាំងសន្យាផ្ដល់ឯកសារសំខាន់សម្រាប់​ដំណើរការ​នៅ​តុលាការយុត្តិធម៌អន្តរជាតិ


រាជធានី​ភ្នំពេញ​ ៖​ ចំពោះ​សំណុំរឿង​ព្រំដែន​នៅ​តំបន់​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី​ ត្រូវ​បាន​រវាង​កម្ពុជា​-​ថៃ​ ឯកឧត្តម Emmanuel Macron ប្រធានាធិបតី នៃ​សាធារណរដ្ឋ​បារាំង​សន្យា​នឹង​ជួយ​សម្របសម្រួល​ផ្ដល់​ឯកសារ​ផ្សេង​ៗ​ដល់​កម្ពុជា​-​ថៃ​ សម្រាប់​ដំណើរការ​ទៅ​កាន់​តុលាការ​យុ​តិ្ត​ធម៌​អន្តរជាតិ ICJ​ ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ​ ។



ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​ព្រ​លាន​យន្តហោះ​ភ្នំពេញ បន្ទាប់​ពី​សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ត្រឡប់​ពី​ចូលរួម​សន្និសីទ​អង្គការសហប្រជាជាតិ ស្តី​ពី​មហាសមុទ្រ លើក​ទី​៣ (UNOC3) នៅ​ប្រទេស​បារាំង​ នា​ព្រឹក​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០២៥​ នេះ ឯកឧត្តម តាន់ ហ្ស​ង់​ហ្វ្រ​ង់​ស័​រ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយក​រដ្ឋមន្ត្រី ទទួល​ល​បន្ទុក​កិច្ចការ​ការ​បរទេស បា​នប​ញ្ជា​ក់​យ៉ាង​ដូច្នេះ​ថា​ «​ខ្ញុំ​សូម​អះអាង​ថា ប្រធានាធិបតី​បារាំង​ម៉ា​ក្រុង​បាន​ថ្លែង​បញ្ជាក់​ថា បារាំង​អាច​ជួយ​សម្រួល​ជួយ​សម្រប​សម្រួល​ជា​អាទិ៍​តាម​រយៈ​ការ​ផ្ដល់​ឯកសារ​ឯកសារ​នេះ ឬ​ឯកសារ​នោះ ដល់​ភាគី​ទាំង​ពីរ​ដល់​ថៃ​ផង ដល់​កម្ពុជា​ផង បើសិនជា​មានការ​ចាំបាច់​» ​។


ឯកឧត្តមក៏​បានរំលឹកខ្លឹមសារ​ក្នុង​ជំនួប​ទ្វេភាគី​រវាង សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ជាមួយ ឯកឧត្តម Emmanuel Macron នៅ​ទីក្រុង​នី​ស ប្រទេស​បារាំង ដោយ​សម្ដេច​ធិ​បតី បាន​លើក​ឡើង​៖

ទី​១-កម្ពុជា​នៅ​តែ​បន្ត​រក្សា​សន្តិភាព មិត្តភាព កិច្ច​សហ​ប្រតិបត្តិ ការ​ជាមួយនឹង​ថៃ​។



ទី​២-​កម្ពុជា​ច្បាស់​​ណាស់ បញ្ហា​ប្រាសាទតាមាន់ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​បញ្ហា​នៅ​តំបន់​មុំ​បី បញ្ជូន​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ​ហ្នឹង​ជា ការ​ពិត​ប្រកែក​មិន​បាន សម្រេច​រួច​ហើយ​កំពុង​តែ​ដំណើរការ «​ខ្ញុំ​សូម​បញ្ជាក់​ឡើង​វិញ គោលដៅ​គឺ​រក​ឱ្យ​ឃើញ​ដោយ​សន្តិ​វី​ធី ឱ្យ​បាន​ឆាប់ ឱ្យ​បាន​ចប់​ជា​ស្ថាពរ​ដំណោះស្រាយ​បញ្ហា​ព្រំដែន​ឱ្យ​ដាច់ស្រេច​ជា​ស្ថាពរ ហេតុ​អ្វី ? កម្ពុជា​មិន​ចង់​បន្សល់​ទុក​បញ្ហាច្រំ​ដែល​ទាំងនេះ ឱ្យ​នៅ​បន្ត​វែង​ឆ្ងាយ​ទៅ​មុខ​ទៀត​ រហូត​ដល់​អាច​បង្កឱ្យ​កើតជា​ព្រឹត្តិការណ៍​ផ្ទុះអាវុធ​ជា​ថ្មី​»​។

ទី​៣-ជំហរ​របស់​កម្ពុជា ទន្ទឹម​នេះ​នៅ​ក្រៅ​តំបន់​ប្រាសាទ តា​មាន់​ធំ ប្រាសាទតាមាន់តូច ប្រាសាទ​តា​ក្របី និង​តំបន់​មុំ​បី កម្ពុជា​បន្ត​សហការ ជាមួយ ភាគី​ថៃ​ដើម្បី​ជំរុញ​ការ​វាស់វែង​ខណ្ឌសីមា​និង​បោះបង្គោល​ព្រំដែន​ដែល​នៅ​សេសសល់​ដោយ​ប្រើប្រាស់​យន្តការ​ដែល​ដែល​មាន​ស្រាប់ យន្តការ​គណៈកម្មការ​ព្រំដែន​ចម្រុះ JBC កម្ពុជា​ថៃ​ដដែល​។​

ទី​៤-គោល​ជំហរ​របស់​កម្ពុជា​ គឺ​បន្ត​ទំនាក់ទំនង​កម្ពុជា-​ថៃ​តាម​រយៈ​គ្រប់​យន្តការ​ដែល​មាន​ស្រាប់​ដើម្បី​ជា​ឧត្តម​ប្រយោជន៍​នៃ​ប្រទេស​ទាំង​ពីរ សម្រាប់​ប្រជាពលរដ្ឋ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​ថៃ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles