អាមេរិក៖ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានបង្ហាញគេហទំព័រផ្លូវការសម្រាប់ទិញប័ណ្ណស្នាក់នៅសហរដ្ឋអាមេរិកហើយ ដែលគេហទំព័រផ្លូវការនោះមានឈ្មោះថា TrumpCard.gov នេះបើយោងតាមការចុះផ្សាយរបស់បណ្តញសារព័ត៌មាន The Strait Time នៅក្នុងថ្ងៃទី១២ ខែមិថុនា។ យ៉ាងណាក្តី គិតត្រឹមពេលនេះការដាក់ពាក្យស្នើសុំទិដ្ឋការពិសេសនេះនៅមិនទាន់អាចត្រូវបានអនុញ្ញាតនៅឡើយទេ។
សូមររម្លឹកជូនថា ក្រោយពេលជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិកភ្លាម លោក ដូណាល់ ត្រាំ ធ្លាប់បានប្រកាសថា លោកមានគម្រោងដាក់លក់ប័ណ្ណស្នាក់នៅក្នុងទឹកដីអាមេរិកជាមួយនឹងតម្លៃ ៥លានដុល្លារ ហើយអ្នកដែលទទួលបានប័ណ្ណស្នាក់នៅពិសេសនេះ គឺមានសិទ្ធអាចមករស់នៅ និងបើកក្រុមហ៊ុនផ្សេងៗនៅសហរដ្ឋអាមេរិកបាន ដូចជាពលរដ្ឋអាមេរិកស្របច្បាប់ទូទៅដែរ។ អ្វីដែកកាន់តែពិសេសទៀតនោះ គឺអ្នកដែលបានទិញប័ណ្ណស្នាក់នៅអាមេរិកក្នុងតម្លៃ ៥លានដុល្លារនេះហើយ គឺពួកគេមានភាគរយខ្ពស់ក្នុងការស្នើសុំសញ្ជាតិអាមេរិកជាផ្លូវការណាស់៕
អត្ថបទ៖ ភក្តី
ប្រភព៖ The Strait Time