ថៃ៖ យន្តហោះដឹកអ្នកដំណើរមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា ត្រូវចុះចតជាបន្ទាន់ ក្រោយទទួលបានការគំរាមបំផ្ទុះគ្រាប់បែបនៅលើយន្តហោះ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅក្នុងថ្ងៃទី១៣ ខែមិថុនា។ យន្តហោះមួយគ្រឿងនេះជាកម្មសិទ្ធរបស់ក្រុមហ៊ុនអាកាសចរណ៍ Air India និងមានជើងហោះហើរលេខ AI 379។
ប្រភពខាងលើបានបន្តថា យន្តហោះមួយគ្រឿងនេះមានទិសដៅធ្វើដំណើរចេញពីខេត្ត Phuket ប្រទេសថៃ ឆ្ពោះទៅកាន់រដ្ឋធានី New Delhi នៃប្រទេសឥណ្ឌា និងមានផ្ទុកអ្នកដំណើរសរុបចំនួន ១៥៦នាក់។ យ៉ាងណាក្តី ក្រោយពេលចុះចតភ្លាមៗនៅក្នុងព្រលានយន្តហោះក្នុងភាគខាងត្បូងប្រទេសថៃហើយ គឺគ្មានហេតុការណ៍ផ្ទុះគ្រាប់បែបបានកើតឡើងនោះទេ ហើយនៅក្នុងចំណោមអ្នកធ្វើដំណើរទាំងអស់ក៏គ្មានអ្នកណាម្នាក់រងរបួសដែរ៕
អត្ថបទ៖ ភក្តី
ប្រភព៖ Channel News Asia