បិទច្រកព្រំដែនដូង៖ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ទាំងស្រុង ចាប់ពីថ្ងៃទី១៣ មិថុនា ២០២៥។

បិទច្រកព្រំដែនដូង៖ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូង ខេត្តបាត់ដំបង ទាំងស្រុង ចាប់ពីថ្ងៃទី១៣ មិថុនា ២០២៥។

បាត់ដំបង ៖ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ កម្ពុជាសម្រេចបិទច្រកទ្វារអន្តរជាតិដូងក្នុងខេត្តបាត់ដំបង ទាំងស្រុងរហូតដល់ការជូនដំណឹងជាថ្មី។


អគ្គនាយកដ្ឋានអន្តោប្រវសន៍នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមគោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ សូមជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិ មេត្តាជ្រាបថា៖ ដើម្បីរក្សាការពារសន្តិសុខ និងសុវត្ថិភាព របស់ប្រជាពលរដ្ឋ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងធ្វើការបិទទាំងស្រុងច្រកទ្វារព្រំដែនអន្តរជាតិដូង ចាប់ពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ តទៅ រហូតដល់មានការជូនដំណឹងជាថ្មី៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles