ខេត្តកំពង់ស្ពឺ ៖ តើមេឈ្មួញបំផ្លាញព្រៃឈើឈ្មោះធិន ហៅមែល ឈ្មោះចូច និងឈ្មោះលាប មានខ្នងបង្អែកធំប៉ុណ្ណា ទើបធ្វើសកម្មភាពដឹកជញ្ជូនបទល្មើសព្រៃឈើ រាល់យប់ថ្ងៃ មន្ត្រីជំនាញនិងសមត្ថកិច្ចមិនហ៊ានបង្ក្រាបសោះ!។ មួយរយៈពេលថ្មីៗនេះគេសង្កេតឃើញមានអ្នកសារព័ត៌មានជាច្រើនអង្គភាពបានធ្វើការផ្សព្វផ្សាយរិះគន់ចំៗ ទៅលើមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកឱរ៉ាល់និងស្រុកថ្ពង ខេត្តកំពង់ស្ពឺ ជាពិសេនោះបានរាយការណ៍ពីសកម្មភាពរបស់ក្រុមឈ្មួញរកស៊ីដឹកជញ្ជូនបទល្មើសព្រៃឈើ ឈ្មោះថៅកែ ធិន ហៅ មែល ថៅកែ ចូច និង ថៅកែ លាប ដែលគេស្គាល់ច្បាស់ថាជាមេឈ្មួញចាស់វស្សាខាងបំផ្លិចបំផ្លាញព្រៃឈើ ជូនទៅអស់លោក មន្ត្រីជំនាញនិងសមត្ថកិច្ចដែលមានស្នាក់ការតាមដងផ្លូវនិងនៅតាមគោលដៅជាច្រើនផងដែរ។ ប៉ុន្តែមន្ត្រីជំនាញក្នុងមូលដ្ឋាន និងសមត្ថកិច្ចជំនាញទាំងអស់នោះ ហាក់មិនសូវអើពើ និងមិនហ៊ានបង្ក្រាប រថយន្ត ដឹកជញ្ជូនបទល្មើសព្រៃឈើនោះឡើយ ឬមួយក៏អស់លោកខ្លាចអំណាច របស់លោកថៅកែ ធិនហៅ មែល ថៅកែ ចូច និងលោកថៅកែ លាប ទើបអស់លោកមន្ត្រីជំនាញបរិស្ថាន និងសមត្ថកិច្ចរដ្ឋបាលព្រៃឈើនៅក្នុងស្រុកឱរ៉ាល់ និងស្រុកថ្ពង មិនហ៊ានចាប់ បង្ក្រាបនោះ បានកើតមានអ្នកលួចកាប់ឈើកាន់តែច្រើន…អញ អ្នកចាប់កាន់តែបានផល…ហេ! ហេ! ។
បើតាមប្រភពព័ត៌មានបានឱ្យដឹងថា÷ ថៅកែដែលជាមេឈ្មួញទាំងបីនាក់ខាងលើនេះ តែងតែ ចូលដឹកជញ្ជូនឈើឃ្លុំមុខកាត់៣០~៤០ទៅ៥០សង់ទីម៉ែត្រ បណ្តោយចាប់ពី០២ម៉ែត្រ រហូតដល់០៤ម៉ែត្រក៏មាន បានដោយយ៉ាងរលូន ស្ទើរតែ ជារៀងរាល់យប់ ដោយប្រើមធ្យោយបាយ តាមរថយន្តតូពេជ្រ និងរថយន្តសាំយ៉ុងកែច្នៃ ជាច្រើនម៉ែត្រគូប។ ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ក្រុមថៅកែ មេឈ្មួញល្បីឈ្មោះទាំងបីនាក់ខាងលើនេះ ចេញពីចំណុចភូមិថ្មី ភូមិរមាំងសរ ភូមិគ្រៀលពង តំបន់ជាំ ក្នុងឃុំតាសាលស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ការដឹកជញ្ជូនបទល្មើសព្រៃឈើរបស់ថៅកែ ធិន ហៅមែល ថៅកែចូច និងថៅកែ លាប ខាងលើនេះ បើកឆ្លងកាត់មុខប៉ុស្តិ៍ ស្នាក់ការរងរបស់បរិស្ថានខាងត្បូងបឹងទន្លេសាប ឆ្លងកាត់ស្នាក់ការងបរិស្ថានទេទឹកពុះ និងឆ្លងកាត់ សមត្ថកិច្ច និងជំនាញតាមដងផ្លូវច្រើនទៀត ។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងថា លោកថៅកែ ទាំងបីនាក់ខាងលើមុននឹងដឹកជញ្ជូនបទល្មើសឈើ(ដឹកអីវ៉ាន់) គឺមានរថយន្តមួយគ្រឿង និងម៉ូតូ០២~ទៅ០៣គ្រឿងជាអ្នករត់ការ ចាំមើលផ្លូវឱ្យ ក្រែងលោមានជួបឧបសគ្គ ដោយប្រការណាមួយ។ ហើយអ្នករត់ការបទល្មើសព្រៃឈើនោះជាចាងហ្វាង និងជាអគ្គនាយកគេហទំព័រមិនសូវល្បីឈ្មោះមួយប្រចាំនៅស្រុកឱរ៉ាល់ នៃខេត្តកំពង់ស្ពឺថែមទៀតផង។
ប្រភពព័ត៌មានបានបង្ហើបឱ្យដឹងទៀតថា ការដឹកជូនបទល្មើសព្រៃឈើពីសំណាក់ក្រុមមេឈ្មួញ និងថៅកែទាំងបីនាក់ខាងលើនេះចេញពីតំបន់ជាំ មកដល់រង្វង់មូលផ្សារកន្ទួត បត់ខាងស្តាំដៃឡើងទៅលើផ្លូវក្រាលកៅស៊ូ ឆ្លងកាត់សាលាឃុំតាសាល ឆ្លងកាត់ឃុំរស្មីសាមគ្គី ឡើងទៅដល់ផ្លូវជាតិលេខ៤ តៃកុងរថយន្តបើកបរលើផ្លូវល្បឿនលឿនទៅលក់បន្តនៅក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក៏បាន។ យកទៅលក់បន្តនៅឯរាជធានីភ្នំពេញ និងចេញទៅក្រៅប្រទេសក៏បានដែរ។ មួយវិញទៀតក្រុមថៅកែ និងជាមេឈ្មួញចាស់វស្សាទាំងបីនាក់ខាងលើ តែងតែប្តូររូបភាព ដឹកជញ្ជូនបទល្មើសព្រៃឈើ តាមបណ្តោយផ្លូវជាតិលេខ៤៤ ឆ្ពោះទៅក្រុងឧដុង្គម៉ែជ័យ បង្ហួសទៅរាជធានីភ្នំពេញក៏មានដែរ ប្រសិនបើជួបឧបសគ្គម្តងៗនោះ នៅលើអ្នកមើល និងអ្នកចាំផ្លូវ រត់ការនោះ។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៥កន្លងទៅថ្មីៗនេះ ថៅកែ ធិន ហៅ មែល បានដឹកជញ្ជូនឈើឃ្លុំចេញពីតំបន់ជាំ កាត់តាមទេទឹកពុះ ឆ្លងកាត់ក្រុមហ៊ុន(HLH) យកទៅស្តុកទុកនៅផ្ទះអ្នករត់ការ បានផ្ទេរអីវ៉ាន់ (ឈើ) ទៅរថយន្តផ្សេងទៀត ដែលមានឈ្មោះ ចាន់ អាយុជិត៤០ឆ្នាំ រស់នៅក្នុងភូមិចាន់ពីង ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ដឹកជញ្ជូនតាមរថយន្តតូរីស បន្តទៅលក់នៅឯរាជធានីភ្នំពេញ។ ដោយក្រុមថៅកែ និងជាមេឈ្មួញ បានសហការជាមួយអ្នករត់ការមើលផ្លូវ គ្រប់វិធីសាស្ត្រ ដើម្បីបានដឹកជញ្ជូនបទល្មើសព្រៃឈើ។ ចំពោះអស់លោកសមត្ថកិច្ចវិញនៅតាមដងផ្លូវវិញហាក់មិនអើពើ និងសកម្មភាពរបស់ក្រុមថៅកែ និងទប់ស្កាត់ បង្ក្រាបនោះឡើយ ហាក់បណ្តែតបណ្តោយឱ្យក្រុមថៅកែដឹកជញ្ជូនបទល្មើសព្រឌឈើ យ៉ាងរលូន។
មតិខ្លះនិយាយថា ចាំបាច់ចាប់ធ្វើអី? បើគ្មានចោរលួចកាប់ឈើទេ…ម៉េចអញអ្នកចាប់បានរស់ទៅ?
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



























