ភាពតានតឹងរវាងកម្ពុជនិងថៃនឹងកាន់តែពិបាក បើសិនជាថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទដោយឯកតោភាគីទេនោះ ពីព្រោះកម្ពុជានឹងអាចឈានដល់ការមានតបតដោយការឈប់ទិញទំនិញពីប្រទេសថៃ ។
សម្តេចតេជោ ហ៊ុន សែន បានអោយដឹង នៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះថា ក្នុងនាមប្រធានបក្សកាន់អំណាចសម្តេចបានប្រាប់ទៅកាន់រាជរដ្ឋាភិបាលថា ក្នុងករណីភាគីថៃមិនព្រមបើកច្រកព្រំដែនដែលខ្លួនបិទជាឯកតោភាគី កម្ពុជាត្រូវប្រកាសបិទឈប់ទិញទំនិញថៃមកប្រើប្រាស់ក្នុងទីផ្សារកម្ពុជាគឺមានន័យថា ឈប់ប្រើទំនិញថៃ ជំនួសដោយការប្រើទំនិញក្នុងស្រុក និងទំនិញមកពីប្រទេសផ្សេងក្រៅពីថៃ ។
ទន្ទឹមនោះ សម្តេចក៏អោយត្រៀមទិញទំនិញដែលភាគច្រើនជាកសិផលរបស់ប្រជាជនដែលធ្លាប់លក់ឲ្យថៃ ដោយខិតខំរកទីផ្សារជូនប្រជាជនទាំងក្នុងស្រុក និងក្រៅស្រុក។
ចំណែករឿងពលករខ្មែរនៅថៃ សម្តេចតេជោអោយត្រៀមទទួលយក និងដោះស្រាយការងារជូន
ពលករដែល និងវិលត្រឡប់ពីប្រទេសថៃ ។ កម្ពុជាកំពុងខ្វះកម្លាំងពលកម្មទាំងក្នុងវិស័យឧស្សាហកម្ម ទាំងក្នុងវិស័យកសិកម្ម និងសំណង់រាប់សិបម៉ឺនកន្លែង ។
បងប្អូនពលករអាចចាកចេញមកកម្ពុជាមុនថៃបណ្តេញចេញ ដែលពេលនេះកំពុងទទួលការមើលងាយ និងប្រមាថយ៉ាងធ្ងន់ធ្ងរនៅតំបន់មួយចំនួន ។
