គុនខ្មែរ៖ សហព័ន្ធប្រដាល់បង្គាប់ស្ថានីយទូរទស្សន៍ និងដៃគូទាំងអស់ ឱ្យបញ្ឈប់ការប្រកួតជាមួយកីឡាករ-ការិនីថៃ

គុនខ្មែរ៖ សហព័ន្ធប្រដាល់បង្គាប់ស្ថានីយទូរទស្សន៍ និងដៃគូទាំងអស់ ឱ្យបញ្ឈប់ការប្រកួតជាមួយកីឡាករ-ការិនីថៃ

ភ្នំពេញ ៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យស្ថានីយទូរទស្សន៍ និងដៃគូអភិវឌ្ឍន៍កីឡាគុនខ្មែរទាំងអស់ បញ្ឈប់ការចាប់គូ សម្រាប់កីឡាករ កីឡាការិនីជាជនជាតិថៃ តទៀត ចាប់តាំងពីចេញសេចក្តីជូនដំណឹងនៅព្រឹកថ្ងៃទី១៣ ខែមិថុនានេះតទៅ ។


សហព័ន្ធកីឡាប្រដាល់គុនខ្មែរមានសូមជម្រាបជូនដំណឹងដល់លោកអ្នកឧកញ៉ា អ្នក ឧកញ៉ ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោកអ្នកឧកញ៉ា អ្នកឧកញ៉ា ឧកញ៉ា លោកជំទាវ លោក លោកស្រី ដែលជាម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ទាំងអស់នៅកម្ពុជា ត្រូវចូលរួមអនុវត្ត ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles