ពោធិ៍សាត់៖ រោងចក្រធំៗ ១៤មូលដ្ឋាន ខិតខំពង្រឹងសមត្ថភាព និងភាពធន់ ដើម្បីជំរុញឧស្សាហកម្ម

ពោធិ៍សាត់៖ រោងចក្រធំៗ ១៤មូលដ្ឋាន ខិតខំពង្រឹងសមត្ថភាព និងភាពធន់ ដើម្បីជំរុញឧស្សាហកម្ម

លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានថ្លែងថា វិស័យឧស្សាហកម្ម ជាចលករជំរុញ ក៏ដូចជាការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ជាពិសេសផ្ដល់ប្រាក់ចំណូលទាំងពលរដ្ឋ និងថ្នាក់ជាតិ ព្រមទាំងបានរួមចំណែកធ្វើឱ្យជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយគតិបណ្ឌិតរបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដូច្នេះយើងត្រូវតែខិតខំប្រឹងប្រែងបន្ថែម លើកទឹកចិត្តវិនិយោគ ក្នុងវិស័យឧស្សាហកម្មថ្មីៗទំនើប ភាពច្នៃប្រឌិតរស់រវើក និងមានសមត្ថភាពប្រកួតប្រជែង។


ការលើកឡើងបែបនេះ ក្នុងសិក្ខាសាលា ស្តីពី «ការរៀបចំបណ្តុំសហគ្រាសធុនតូច និងមធ្យម ដើម្បីតភ្ជាប់ឧស្សាហកម្មប្រតិគមន៍ សម្រាប់កសាងភាពធន់ និងការប្រគួតប្រជែង» ក្រោមអធិបតីភាព លោកបណ្ឌិត ហេង សុខគង់ រដ្ឋលេខាធិការ តំណាងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ងួន ប៉ោសេង អភិបាលរងខេត្ត តំណាងលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់។ សិក្ខាសាលានេះធ្វើឡើងនៅសាលប្រជុំជាន់ទី១ នៃអគាររដ្ឋបាលខេត្ត នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៥។

សិក្ខាសាលានេះមានគោលបំណង ពង្រឹងសមត្ថភាពសហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងវិស័យកសិកម្ម ឧស្សាហកម្ម សេវាកម្ម និងពាណិជ្ជកម្ម ជាមួយនឹងចំណេះដឹងសំខាន់ៗ និងការអនុវត្តល្អៗប្រកបដោយនិរន្តរភាព និងការប្រកួតប្រជែងជាសាកល តាមរយៈការចុះបញ្ជីសហគ្រាសជាផ្លូវការ ការអនុលោមតាមស្តង់ដារ និងការជ្រៀតចូលទីផ្សារ, ពិសេសឧស្សាហកម្មផ្តុំដំឡើង ឧស្សាហកម្មអេឡិចត្រូនិច ឧស្សាហកម្មកែច្នៃផលិតផលកសិកម្ម និងឧស្សាហកម្មកម្មន្តសាលផ្សេងទៀត គួបផ្សំនឹងការបន្តជំរុញអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម រួមទាំងសិប្បកម្មផងដែរ៕

administrator

Related Articles