អគ្គិភ័យសង្កាត់ចោមចៅ២៖ ឆក់យកជីវិត ៤ នាក់ ដោយសារឆ្លងចរន្តអគ្គិសនី

អគ្គិភ័យសង្កាត់ចោមចៅ២៖ ឆក់យកជីវិត ៤ នាក់ ដោយសារឆ្លងចរន្តអគ្គិសនី

(រាជធានីភ្នំពេញ)៖ យោងតាមការចុះផ្សាយរបស់ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ បានឱ្យដឹថា អគ្គិភ័យនៅសង្កាត់ចោមចៅទី២ បានធ្វើឱ្យមនុស្ស ៤ នាក់បាត់បង់ជីវិត មូលហេតុបណ្ដាលមកពី ការឆ្លងចរន្តអគ្គីសនី។

អគ្គិភ័យមួយនេះ កើឡើងនៅផ្ទះជួសជុលម៉ាស៊ីនត្រជាក់មួយ ចំពោះអគ្គិភ័យនេះឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ច។ ក្នុងហេតុការណ៍នេះបានកើតឡើង នៅវេលាម៉ោង ៥និង០៥នាទីទាបភ្លឺ ថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ស្ថិតនៅចំណុចផ្លូវបេតុង ភូមិជ្រៃកោង សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា។ ក្រោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឱ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឱ្យទាន់ពេលវេលា កុំឱ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។

នៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹក អស់ ០៤ឡាន ស្មើរនឹង ២២ម៉ែត្រគូប និងរថយន្តជំនួយមកពីកងពលតូចលេខ៧០ ចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់០១ឡាន ស្មើរ នឹង០៨ ម៉ែត្រគូប។
ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មក្រោមលើស័ង្កសី ទំហំ (០៥ម៉ែត្រ x ២០ម៉ែត្រ) ឆេះខូចខាតអស់ទាំងស្រុង និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡើយ។

ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង០៥នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ ក៏បានបញ្ជាក់ទៀតថា ដោយសារតែទីតាំងកើតហេតុខាងលើ ជាទីតាំងជួសជុលម៉ាស៊ីនត្រជាក់ នឹងបានដាក់សម្ភារៈពេញច្រកមុខផ្ទះ ដែលជាហេតុធ្វើឱ្យម្ចាស់ផ្ទះពិបាកក្នុងការរត់ចេញមកក្រៅទាន់ពេលវេលាផងដែរ។ ជាមួយគ្នានោះដែរ លោកវរ សេនីយ៍ឯក ព្រហ្ម យ៉ន ក៏បានធ្វើការសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលជាអ្នកប្រកបរបររកស៊ីទាំងអស់ ត្រូវតែធ្វើយ៉ាងណា កុំដាក់សម្ភារៈពេញច្រកមុខផ្ទះ នឹងត្រូវមានទ្វារក្រោយសម្រាប់ការរត់គេចចេញ នៅពេលមានហេតុការណ៍ចាំបាច់ណាមួយកើតឡើងផងដែរ។

ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ គឺបានបណ្តាលឲ្យមានមនុស្សចំនួន ០៤នាក់ស្លាប់នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យនេះ៕

ប្រភព៖ ការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការនគរបាលរាជធានីភ្នំពេញ

administrator

Related Articles