(រាជធានីភ្នំពេញ)៖ នៅព្រឹកថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ នេះ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានចេញសេចក្ដីជូនដំណឹង ពី ការបញ្ឈប់ចាប់គូកីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី។
ក្នុងសេចក្ដីជូណដំណឹងរបស់ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា ម្ចាស់ស្ថានីយទូរទស្សន៍ និងក្រុមហ៊ុនដៃគូរអភិវឌ្ឍន៍ មេត្តាជ្រាបថា ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៥ ត្រូវបញ្ឈប់ការចាប់គូរាល់កីឡាករ កីឡាការិនីជនជាតិថៃនៅគ្រប់ស្ថានីយ៍ ទូរទស្សន៍ និងសង្វៀននានា ក្រោមការគ្រប់គ្រងរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រហូតដល់មានការជូនដំណឹង ជាថ្មី៕
ប្រភព៖ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ