មរណភាពថៅកែគ្រឿងសំណង់សៀមរាប៖ បកស្រាយការពិត! មិនមែនលោតសម្លាប់ខ្លួន តែធ្លាក់ពីលើផ្ទះវីឡាដោយសារមូលហេតុនេះ

មរណភាពថៅកែគ្រឿងសំណង់សៀមរាប៖ បកស្រាយការពិត! មិនមែនលោតសម្លាប់ខ្លួន តែធ្លាក់ពីលើផ្ទះវីឡាដោយសារមូលហេតុនេះ

ខេត្តសៀមរាប ៖ មរណភាព​របស់​លោក ឡៅ ឡឹ​ង ថៅកែ​គ្រឿងសំណង់​ល្បីឈ្មោះ​ម្នាក់ នៅ​ខេត្តសៀមរាប ប្រហែល​មិនមែន​ជា​ការ​លោតសម្លាប់​ខ្លួន​ពីលើ​ផ្ទះ​វីឡា​របស់​គាត់​នោះ​ទេ តែ​មជ្ឈដ្ឋាន​ខ្លះ​ នៅ​តែ​សង្ស័យ​ពី​ការ​ធ្វើ​អត្តឃាត​ដោយ​ការ​លោត​សម្លាប់​ខ្លួន ។

ហេតុការណ៍​ថៅកែ​សំណង់​ម្នាក់​ស្លាប់​នេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ក្រុង​សៀមរាប កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ នៅ​ក្នុង​បរិវេណ​ផ្ទះ​វីឡា​ផ្នែក​ខាងក្រោយ ក្នុងភូមិ​ទក្សិណ​ត្បូង សង្កាត់​គោក​ចក ក្រុង​សៀមរាប ។ បើ​តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​ប្រាប់​ថា     លោកឡៅ ឡឹ​ង អាយុ​៤៨​ឆ្នាំ របរ​លក់​គ្រឿងសំណង់ មាន ​កំណើត​នៅ​ស្រុក​សូទ្រនិគម ខេត្ត​សៀមរាប ។


នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ សមត្ថកិច្ច​យើង​ទទួល​ព័ត៌មាន​ថា មាន​មនុស្ស​ប្រុស​ម្នាក់​ស្លាប់​ក្នុង​ស្ថានភាព​ផ្កាប់មុខ​នៅ​ចំណុច​ហេតុ​ខាងលើ និង​សង្ស័យ​ថា​ ជន​រង​គ្រោះ​ធ្លាក់​ពីលើ​ផ្ទះ ។ បន្ទាប់​ពី​ទទួល​បាន​ព័ត៌មាន​ខាងលើ សមត្ថកិច្ច​ជំនាញ សហការ​ជាមួយ​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ លោក​វេជ្ជបណ្ឌិត​ខាង​កោសល្យវិច័យ​នៃ​មន្ទីរពេទ្យ​បង្អែក​ខេត្ត និង​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ក្រោម​ការ​សម្រប​ស​ម្រូ​ល​នីតិវិធី​ពី​លោក ប៉ុក តារា ព្រះរាជា​អាជ្ញា​រង​អម​អយ្យការ​អម​សាលាដំបូង​ខេត្ត បាន​ធ្វើការ​ស្រាវជ្រាវ​ស៊ើបអង្កេត​ភ្លាម​ៗ​ដែរ ។

ក្រោយ​ពេល​ចុះ​ស្រាវជ្រាវបង្ហាញ​ថា ៖ ១-​តាម​ការ​ពិនិត្យ​វី​ដេ​អូ​កាមេរ៉ា​សុវត្ថិភាព ដែល​
បំពាក់​នៅ​កន្លែង​កើតហេតុ នៅ​យប់​ថ្ងៃ​ទី១០ ខែមិថុនា ឆ្នាំ​២០២៥ គឺ​លោក ឡៅ ឡឹ​ង បាន​បើករថយន្ត​ចូល​មក​ដល់​ក្នុង​បរិវេណ​ផ្ទះ​នៅ​វេលា​ម៉ោង​២១​ និង​៤៧​នាទី និង​៦​វិនាទី ដើរ​ឡើង​ទៅ​បន្ទប់ដេក​របស់​លោក ស្ថិត​នៅ​ជាន់​ទី​១​តែ​ម្នាក់ឯង ។ លុះដល់​ម៉ោង​២២​ និង​៥៧​នាទី​ និង​១៣​វិនាទី ឃើញ​លោក ឡៅ ឡឹ​ង ធ្លាក់​ពី​វេរ៉ង់ដា ស្ថិត​នៅ​ខាង​បន្ទប់ដេក​របស់​គាត់ ផ្កាប់មុខ​លើ​ឥដ្ឋការ៉ូឡា បណ្តាល​ឱ្យ​ស្លាប់​តែ​ម្តង ។

២-​តាម​ការ​ស្តាប់​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ទិ​ត្យ ឆៃ​យ៉ា ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​អ្នកស៊ីឈ្នួល​សម្អាតផ្ទះ​របស់​សព រស់នៅ​ភូមិ​បឹង​ខ្នារ ឃុំ​ខ្នាត ស្រុក​ពួក បាន​រៀបរាប់​ថា ផ្ទះ​កើតហេតុ​ខាងលើ គឺជា​កម្មសិទ្ធិ​របស់​លោក ឡៅ ឡឹ​ង រស់នៅ​តែ​ម្នាក់ឯង ព្រោះ​បាន​លែងលះ​ប្រពន្ធ ហើយ​បាន​ជួល​រូប​គាត់​ឱ្យមក​សម្អាតផ្ទះ​ជា​ប្រចាំ ។

​ជា​ទូទៅ គាត់​ចូល​ធ្វើការ​ពី​ម៉ោង​៧​ព្រឹក ចេញ​ទៅ​វិញ​នៅ​ម៉ោង​៥​ល្ងាច ។ ជាក់ស្តែង នៅ​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ រូប​គាត់​បាន​ចូល​មក​ធ្វើការ​ដូច​សព្វដង ស្រាប់តែ​ប្រទះ​ឃើញ​លោក ឡៅ ឡឹ​ង ស្លាប់​ក្នុង​សភាព​ដេក​ផ្កាប់មុខ​នៅ​លើ​ការ៉ូឡា ក្នុង​បរិវេណ​ផ្ទះ​ខាងក្រោយ ក៏​រាយការណ៍​ជូនសមត្ថកិច្ច​មូលដ្ឋាន​តែ​ម្តង ។

៣-​តាម​ការ​ស្តាប់​ការ​បំភ្លឺ​ពី​សាក្សី​ឈ្មោះ ជួបផា​ន្នី ភេទ​ប្រុស អាយុ​៥២​ឆ្នាំ រស់នៅ​ភូមិ​តា​វៀនសង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បានឱ្យ​ដឹង​ថា នៅ​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ រូប​គាត់​បាន​ចូលរួម​កម្ម​វី​ធិ​បង្កក់កូន​នៅ​បុរី​សៀង​ណាំ ស្ថិត​ក្នុងភូមិ​ខ្នារ សង្កាត់​ជ្រាវ ក៏​បានឃើញ​លោក ឡៅ ឡឹ​ង ចូលរួម​ដែរ ។ ពេល​នោះ រូប​គាត់​បាន​ផឹកស៊ី និង​និយាយ​លេងសើច​ជាមួយ​គេឯង​ជា​ធម្មតា ហើយ​ក៏​ពុំ​មាន​ទំនាស់​ជាមួយ​នរណា​ម្នាក់​ដែរ ។ លុះដល់​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ដដែល លោក ឡៅ ឡឹ​ង បាន​សុំ​លា​ត្រឡប់​ទៅ​ផ្ទះ​វិញ លុះ​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ទើប​រូប​គាត់​ទទួល​ដំ​ណឺង​ថា លោក ឡៅ ឡឹ​ង បាន​ធ្លាក់​ពីលើ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។

៤-​តាម​ការ​បំភ្លឺ​ពី​អ្នកស្រី ហ៊ិ​ន វ​ល័​ក្ខ អាយុ​៣៩​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ជា​អតីត​ប្រពន្ធ ដែល​បានលែងលះ​គ្នា​នៅ​អំឡុង​ឆ្នាំ​២០២៣ ដោយ​តុលា

ការ​បាន​ចេញ​សាលក្រម​សម្រេច​ទ្រព្យសម្បត្តិ​ទាំងអស់ប្រគល់​ឱ្យទៅ​ប្តី ។ ចំណែក​រូប​គាត់​ទទួល​បាន​ទីតាំង​លក់​គ្រឿងសំណង់​១​កន្លែង នៅ​ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ។ ចំពោះ​បំណុល​បែងចែក​ជា​២​ចំណែក ក្នុង​នោះ ​គាត់​ជា​ប្រពន្ធ​ទទួល​បាន​សិទ្ធិ​បីបាច់​ថែរក្សា​កូន​ចំនួន​៣​នាក់ ។ អ្នកស្រី​ជា​អតីត​ប្រពន្ធ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ គាត់​បាន​ទៅ​ចូលរួម​កម្មវិធី​បង្កក់កូន​របស់​ឈ្មោះ ហាច គឹ​ម​ហេង នៅ​បុរី​សៀង​ណាំ ក៏​ជួប​អតីត​ប្តី ក្នុង​នោះ ​គាត់​បានឃើញ​អតីត​ប្តី​ផឹកស្រា​អស់​ជា​ច្រើន និង​មាន​សភាព​ស្រវឹង​ជោកជាំ​ផង​ដែរ ។ លុះដល់​វេលា​ម៉ោង​ប្រហែល​៩​យប់​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២៥ គាត់​ក៏​ចេញពី​កម្មវិធី​ខាងលើទៅ​ផ្ទះ​មុន ។

លុះដល់​វេលា​ម៉ោង​៧​និង​១០នាទី​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២៥ ឈ្មោះ ដៀ​ម យូ​រ៉ា​ន ភេទ​ស្រី អាយុ​៣០​ឆ្នាំ ជា​បុគ្គលិក​របស់​អតីត​ប្តី​បាន​ទូរស័ព្ទ​តាម​ឆាត​មក​ប្រាប់​គាត់​ថា ហ៊ា​ធ្លាក់​ពីលើ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ ។ ប្រភព​បាន​បញ្ជាក់​ទៀត​ថា ក្រោយ​ពី​សួរនាំ​សាក្សី​រួច​មក លោក​វេជ្ជបណ្ឌិត​ផ្នែក​កោសល្យវិច័យ និង​នគរបាល​បច្ចេកទេស​វិទ្យាសាស្ត្រ បាន​សន្និដ្ឋាន​រួម​គ្នា​ថា ករណី​ស្លាប់​នេះ ជា​ករណីឧប្បត្តិហេតុ​បង្ក​ឡើយ​ដោយ​ខ្លួនឯង ។ មូលហេតុ ជន​រង​គ្រោះ​ស្លាប់​ដោយសារ​របួស​ក្បាល​ធ្ងន់ ធ្លាក់​ពីលើ​ទី​ខ្ពស់​(​ធ្លាក់​ពីលើ​ផ្ទះ​) ។

បច្ចុប្បន្ន សព​ថៅកែ​សំណង់​រូប​នេះ ត្រូវ​បានក​នគរបាល​ការិយាល័យ​ជំនាញ ប្រគល់​ឱ្យបងប្អូន​សាច់ញាតិ​ដឹក​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃ​ណី នៅ​ក្នុងស្រុក​សូទ្រនិគម​រួចរាល់​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles