យោងតាម ក្រសួងព័ត៌មាន កាលពីថ្ងៃទី ១៤ ខែ មិថុនា ឆ្នាំ ២០២៥ នេះបានឱ្យដឹងថា ខេត្តក្រចេះ៖ ប្រជាពលរដ្ឋដែលកំពុងស្វែងរកការងារធ្វើ អាចពិចារណាឱកាសការងារជាច្រើននៅក្នុងខេត្តក្រចេះ នាពេលបច្ចុប្បន្ននេះ ដោយមានក្រុមហ៊ុន រោងចក្រ និងសហគ្រាសនានាកំពុងត្រូវការបុគ្គលិកសរុបចំនួន ៦២៧៦នាក់។
យោងតាមប្រភពព័ត៌មានបានឱ្យដឹងថា ក្រុមហ៊ុនដែលកំពុងត្រូវការបុគ្គលិកច្រើនជាងគេរួមមាន៖
* ក្រុមហ៊ុន ប៊ិញហ្វឿកក្រចេះរ៉ាប់ប៊ើរ២ ត្រូវការបុគ្គលិកចំនួន ២៩០៦នាក់។
* ក្រុមហ៊ុន អ៊ីសធើន រ៉ាប់ប៊ើរ(ខេមបូឌា) ត្រូវការបុគ្គលិកចំនួន ២២១០នាក់។
* ក្រុមហ៊ុន សុវណ្ណវទ្ធី ខូលអិលធីឌី ត្រូវការបុគ្គលិកចំនួន ៥០០នាក់។
* ក្រុមហ៊ុន NEW BUSTAR (CAMBODIA) TIRE CO.,LTD ត្រូវការបុគ្គលិកចំនួន ៣០០នាក់។
* ក្រុមហ៊ុន ភូរៀងក្រចេះអភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ១៦០នាក់។
* ក្រុមហ៊ុន ដូវទីសាយហ្គន ប៊ិញភឿក (អេសបីខេ) ត្រូវការបុគ្គលិកចំនួន ១៥០នាក់។
* ក្រុមហ៊ុន ដុងណាយ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ១៥នាក់។
* ក្រុមហ៊ុន ដុងភូ ក្រចេះ អភិវឌ្ឍន៍កៅស៊ូ ត្រូវការបុគ្គលិកចំនួន ៣៥នាក់។
អាជ្ញាធរខេត្តក្រចេះបានលើកទឹកចិត្តប្រជាពលរដ្ឋដែលចាប់អារម្មណ៍ អាចស្វែងរកព័ត៌មានបន្ថែមពីក្រុមហ៊ុននីមួយៗ ដើម្បីដាក់ពាក្យស្នើសុំការងារ។ នេះគឺជាឱកាសដ៏ល្អសម្រាប់អ្នកដែលកំពុងស្វែងរកការងារនៅក្នុងខេត្តមួយនេះ៕
ប្រភព៖ ក្រសួងព័ត៌មាន