ភ្នំពេញ៖ អគ្គិភ័យឆក់បាត់បង់ជីវិត! ឆេះផ្ទះជួសជុលវិទ្យុទាក់ទងយ៉ាងសន្ធោសន្ធៅ ស្លាប់ម្នាក់

ភ្នំពេញ៖ អគ្គិភ័យឆក់បាត់បង់ជីវិត! ឆេះផ្ទះជួសជុលវិទ្យុទាក់ទងយ៉ាងសន្ធោសន្ធៅ ស្លាប់ម្នាក់

ភ្នំពេញ ៖ ផ្ទះលក់​ និងជួសជុលវិទ្យទាក់ទង មួយកន្លែង​ ត្រូវបានអគ្គិភ័យឆាបឆេះយ៉ាងសន្ធោសន្ធៅ បង្កការភ្ញាក់ផ្អើលជាខ្លាំងដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចហៅរថយន្តពន្លត់អគ្គិភ័យចេញជួយអន្តរាគមន៍។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង​ ៤និង៤៥នាទីទាបភ្លឺ ថ្ងៃទី១៥​ ខែមិថុនា ឆ្នាំ២០២៥ ស្ថិតនៅចំណុចបុរី​ សុខ​សាន្ត​ ផ្ទះលេខ០៧​ ផ្លូវបេតុង​ ក្រុម១ ភូមិវព្រៃព្រីងខាងត្បូង២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ដោយមានការអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
ដោយទទួលបានបទបញ្ជាលោកវរសេនីយ៍ឯក​ ព្រហ្ម​ យ៉ន​ នាយការិយាល័យ​ បានដឹកនាំបញ្ជាផ្ទាល់ដល់កងកម្លាំងសមត្ថកិច្ចជំនាញ ឲ្យចេញជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះដែលនៅក្បែរនោះ។
ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន១១គ្រឿង ក្នុងនោះរថយន្តការិយាល័យរាជធានីភ្នំពេញ​ ចំនួន០៨គ្រឿង ប្រេីប្រាស់ទឹក​អស់០៥ឡាន​ ស្មេីរនឹង២០ម៉ែត្រគូប​ និងរថយន្តជំនួយមកពីកងពលតូចលេខ៧០​ ចំ​នួន០៣គ្រឿង​ ប្រេីប្រាស់ទឹកអស់០២ឡាន​ ស្មេីរ​នឹង១២ម៉ែត្រគូប។ ដោយឡែកចំពោះប្រភេទសំណង់ខាងលើនេះ គឺជាប្រភេទ ថ្មបេតុង ទំហំ​ (៤ម៉ែត្រ​ x ១៦ម៉ែត្រ) ឆេះផ្ទះថ្ម​ ចំនួន ០១ល្វែង​ (ខូចខាតអស់៥០%) រួមមានម៉ូតូចំនួន០៤គ្រឿង នឹងសម្ភារៈគ្រឿងវិទ្យុទាក់ទងអស់ទាំងស្រុង និងពុំបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។ ចំពោះ ករណីអគ្គិភ័យខាងលើនេះ ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញរបស់យើងគ្រប់គ្រងបានទាំងស្រុងនៅម៉ោង ៦និង១០នាទីព្រឹកនាថ្ងៃខែឆ្នាំដដែរ។
ចំពោះហេតុការណ៍គ្រោះអគ្គិភ័យនេះ កម្លាំងសមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវរកឃើញថា គឺបណ្តាលមកពីការឆ្លងចរន្តអគ្គីសនីបង្ករជាអគ្គិភ័យ។ ដោយឡែក នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលើនេះ បានបណ្តាលឲ្យមានមនុស្សម្នាក់បានស្លាប់មានឈ្មោះយឿន​ ឃុនចាន់ផានិត(ហៅចៅជ្រុយ​) ភេទប្រុស​ អាយុ៥២ឆ្នាំនៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះឡេីយ៕រក្សាសិទ្ធដោយ៖សុទ្ធលី


administrator

Related Articles