ស្ទាក់ចាប់៖ ពងទាជិត៤ម៉ឺនគ្រាប់គ្មានច្បាប់ពីវៀតណាម ចូលភ្នំពេញត្រូវបង្ក្រាប!

ស្ទាក់ចាប់៖ ពងទាជិត៤ម៉ឺនគ្រាប់គ្មានច្បាប់ពីវៀតណាម ចូលភ្នំពេញត្រូវបង្ក្រាប!


រាជធានី​ភ្នំពេញ ៖ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ពង្រាយ​កម្លាំង​ស្ទាក់​ចាប់​រថយន្ត​ដឹក​ស៊ុតទា ជិត​៤​ម៉ឺន​គ្រាប់ ដែល​បម្រុង​ចូល​រាជធានី​ភ្នំពេញ គោលដៅ​លក់​បន្ត​ចែកចាយ ។



ការ​ចាប់​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៥​និង​៣០​នាទី​ព្រឹក នា​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៥ នៅ​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​វត្ត​ចំប៉ា ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ។


បើ​តាម​ការ​ឆ្លើយ​សារភាព ពី​ម្ចាស់​រថយន្ត​បានអោយ​ដឹង​ថា គាត់​បាន​បើករថយន្ត​ម៉ាក​សាំ​យ៉ុ​ង ដឹក​ស៊ុតទា ចំនួន​១២៥​ដុំ ស្មើនឹង ៣៧,៥០០​គ្រាប់ ចេញពី​ប្រទេស​វៀតណាម តាម​ច្រករបៀង ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង ឆ្ពោះ​មក​លក់​ចែកចាយ នៅ​រាជធានី​ភ្នំពេញ ដោយ​មិន​មាន​លិខិត​ប​ព្ជា​ក់​អ្វី​នោះ​ឡើយ ។ លុះ​បើករថយន្ត​មក​ជិត​ដល់​វត្ត​ចំប៉ា ក៏​ជួប​កម្លាំង​ជំនាញ​ព័ទ្ធ​ស្ទាក់​ចាប់​បាន​តែ​ម្តង ។

បន្ទាប់​ពី​បង្ក្រាប មន្ត្រី​ជំនាញ​បាន​នាំ​យក​វត្ថុ​តាង និង​បទល្មើស ទៅ​រក្សា​ទុក​នៅ​ទីតាំង​ច​ត្តា​ឡី​ស័ក​សត្វ​របស់​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ដើម្បី​អនុវត្តន៍​តាម​នីតិវិធី​ច្បាប់ ៕




អត្ថបទសរសេរ ដោយ

កែសម្រួលដោយ

administrator

Related Articles