សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារលិខិតទិវាជាតិ TVET លើកទី៨ ជំរុញបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ឥតបង់ថ្លៃ!

សម្តេចធិបតី ហ៊ុន ម៉ាណែត៖ សារលិខិតទិវាជាតិ TVET លើកទី៨ ជំរុញបណ្តុះបណ្តាលជំនាញ ១,៥លាននាក់ ឥតបង់ថ្លៃ!

ភ្នំពេញ ៖ សារលិខិត របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរទិវាជាតិអប់រំបណ្ដុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥។


សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានចូលរួមជាមួយសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិក្ខាកាម សិស្ស និស្សិត មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក ដៃគូអភិវឌ្ឍ និងបងប្អូនជនរួមជាតិទាំងអស់ ក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ក្រោមប្រធានបទ «TVET បង្កើតឱកាសការងារ សាងក្តីសង្ឃឹម ដល់យុវជន» ដែលនេះសបញ្ជាក់ឱ្យឃើញយ៉ាងច្បាស់នូវការប្ដេជ្ញាចិត្តខ្ពស់របស់រាជរដ្ឋាភិបាល ក្នុងការអនុវត្ត ឱ្យបាននូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានផ្តល់អាទិភាពគន្លឹះទី១ លើ «មនុស្ស» ហើយ «ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា” គឺជាអាទិភាពបន្តបន្ទាប់តាម លំដាប់។ «ការបណ្តុះបណ្តាលជំនាញបច្ចេកទេស» គឺជាមុំសំខាន់មួយនៃបញ្ចកោណទី១ «ការអភិវឌ្ឍមូលធន មនុស្ស» ដែលជារបៀបវារៈក្នុងការកសាង និងអភិវឌ្ឍមូលធនមនុស្សប្រកបដោយគុណភាព សមត្ថភាព ជំនាញ វិជ្ជាជីវៈច្បាស់លាស់ គំនិតច្នៃប្រឌិត និងភាពប្រកួតប្រជែងខ្ពស់ ដោយសម្រេចឱ្យបាននូវគោលដៅ «ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ជាពិសេសសម្រាប់យុវជនដែលជាកម្លាំងពលកម្មជំនាញដ៏មានសក្តានុពល។
រាជរដ្ឋាភិបាលបានកំណត់យកថ្ងៃទី១៥ ខែមិថុនា ជារៀងរាល់ឆ្នាំ ដើម្បីប្រារព្ធទិវាជាតិនេះ ក្នុងគោលបំណង លើកកម្ពស់គុណភាព គុណតម្លៃ និងកិត្តិនាមនៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ តាមរយៈ ការផ្សព្វផ្សាយ ការជំរុញ និងការលើកទឹកចិត្តទៅដល់សិស្សានុសិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករនិយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់និង ទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ប្រកបដោយគុណភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារទាំងក្នុង និងក្រៅប្រទេស។

ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ការអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ គឺជាអាទិភាពមួយន កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាល តាំងពីក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ មក ទន្ទឹមនឹងការស្តារនិងការអភិវឌ្ឍ ប្រទេសជាតិពីបាតដៃទទេ។ កត្តាសុខសន្តិភាពពេញលេញ ដែលទទួលបានពីការដាក់ចេញនិងអនុវត្តដោយ ជោគជ័យទាំងស្រុងនូវនយោបាយ ឈ្នះ-ឈ្នះ របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី ដែលបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ១៩៩៨ ព្រមជាមួយនឹងការដាក់ចេញ នូវកម្មវិធីកំណែទម្រង់ដ៏មុតស្រួចស៊ីជម្រៅនានាំជាប់ជាប្រចាំ បានធ្វើឱ្យសេដ្ឋកិច្ចកម្ពុជាមានកំណើនក្នុងអត ខ្ពស់ជាមធ្យមប្រមាណ៧% ក្នុងមួយឆ្នាំ នៅរយៈពេលជាង២ទសវត្ស មុនផលប៉ះពាល់ធ្ងន់ធ្ងរដែលបណ្តាល មកពីការរីករាលដាលនៃជំងឺកូវីដ-១៩។ ក្នុងឆ្នាំ២០២៥ នេះ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាត្រូវបានព្យាករថា នឹងមានកំណើនប្រមាណ៦,៣% ដែលជំរុញដោយវិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ ផលិតផលក្នុងស្រុក សរុប (ផ.ស.ស.) ត្រូវបានរំពឹងថា នឹងកើនដល់៥១,៣៩ពាន់លានដុល្លារអាម៉េរិក ជាមួយនឹងប្រាក់ចំណូល សម្រាប់មនុស្សម្នាក់ មានចំនួន២ ៩២៤ដុល្លារអាម៉េរិក ដែលជាការកើនឡើងគួរឱ្យកត់សម្គាល់ពី២ ៧១៣ ដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៤។ កំណើនផ.ស.ស. នេះបង្ហាញពីការធ្វើឱ្យប្រសើរឡើងនូវកម្រិតជីវភាពរស់នៅ របស់ប្រជាជនកម្ពុជា។ ស្ថិតក្នុងបរិការណ៍ដែលសេដ្ឋកិច្ចសកលមានភាពមិនប្រាកដប្រជា ស្របពេលនៃការ
កើនឡើងនូវភាពប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កម្ពុជាស្ថិតក្នុងរបត់មួយដែលត្រូវបន្តពង្រឹងស្មារតី សន្តិសហវិជ្ជមាន និងជា «ឱកាសមាស» សម្រាប់កម្ពុជា ក្នុងការអភិវឌ្ឍនិងការធ្វើឧស្សាហូបនីយកម្ម ការធ្វើពិពិធកម្ម សេដ្ឋកិច្ច ការកើនឡើងនៃផលិតកម្មនិងសេវាកម្ម ការបង្កើនការតភ្ជាប់សេដ្ឋកិច្ចកម្ពុជាទៅនឹងសេដ្ឋកិច្ចតំបន់និង សកល ប្រកបដោយជវភាពនិងសក្តានុពល និងការធ្វើសមាហរណកម្មជាមួយនឹងសេដ្ឋកិច្ចនៃប្រទេសក្នុងតំបន់ កំពុងមានជវភាពខ្ពស់ផងដែរ។ ច្បាស់ណាស់ ការរក្សាបាននូវភាពរឹងមាំនៃសុខសន្តិភាពនិងស្ថិរភាពនយោបាយ បាននិងកំពុងបន្តបង្កើតបរិយាកាសអនុគ្រោះដ៏ប្រសើរ មិនអាចខ្វះបាន ក្នុងការជំរុញសន្ទុះនៃការអភិវឌ្ឍសង្គម សេដ្ឋកិច្ច ការរក្សាបានស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ការលើកកម្ពស់ការវិនិយោគឯកជន និងធុរកិច្ចដែលជាចន្ទល់នៃកំណើនសេដ្ឋកិច្ច និងការបង្កើតការងារសម្រាប់ប្រជាជនកម្ពុជា។

យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ នូវកម្មវិធីគោលនយោបាយអាទិភាពក្នុងការបណ្ដុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនគោលដៅ មកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេស មានប្រមាណ១,៥លាននាក់ ក្នុងកម្រិតសញ្ញាបត បច្ចេកទេសនិងវិជ្ជាជីវៈ១ ដោយមិនបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភចំនួន២៨ម៉ឺនរៀលក្នុងមួយខែ ដែលត្រូវ បានប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ កាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កន្លងទៅនេះ។ ដោយឡែក យុវជននានា រួមទាំងបុគ្គលនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធនិងក្នុងប្រព័ន្ធ និងបងប្អូនកម្មករនិយោជិត ក៏អាចចូលរៀនក្នុងកម្មវិធី បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេសនេះ ដោយមិនបង់ថ្លៃផងដែរ ដើម្បីចាប់យកជំនាញមួយពិតប្រាកដ មុននឹងចូលទីផ្សារការងារ ឬផ្លាស់ប្តូរជំនាញ ឬបង្កើនជំនាញរបស់ខ្លួនចំពោះបងប្អូនកម្មករនិយោជិតដែលកំពុង មានការងារធ្វើស្រាប់ អាចមានលទ្ធភាព និងឱកាសបង្កើននូវផលិតភាពការងារ ជំនាញ និង/ឬមុខតំណែងរបស់ ខ្លួនបានកាន់តែខ្ពស់និងល្អប្រសើរជាងមុន។ បន្ថែមពីនេះ កម្មវិធីបណ្តុះបណ្តាលនេះ មានវេនសិក្សាដែលមាន ភាពបត់បែន ស្របតាមស្ថានភាពជាក់ស្ដែងរបស់បងប្អូនប្រជាពលរដ្ឋនិងកម្មករនិយោជិត ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ ក្នុងទម្រង់ជារយៈពេលខ្លីនិងរយៈពេលវែង និងមានវេនបណ្តុះបណ្តាលជាច្រើនវេន ពោលគឺ យុវជននិងបងប្អូនកម្មករនិយោជិត អាចរៀនពេញមួយថ្ងៃក៏បាន រៀនតែមួយព្រឹកឬមួយរសៀលក៏បាន រៀនពេល
យប់ក៏បាន និងរៀនតែថ្ងៃសៅរ៍និងអាទិត្យក៏បាន។ ជាវឌ្ឍនភាព គិតត្រឹមខែឧសភា ឆ្នាំ២០២៥ មានយុវជនស្នើសុំ ចុះឈ្មោះចូលរៀន សរុបចំនួន១២១ ៧២៩នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន ៤៩ ៣១១នាក់) និងសិស្សកំពុងសិក្សានិងបានបញ្ចប់សរុបចំនួន៧៣ ៩០៥នាក់ (យុវជនមកគ្រួសារក្រីក្រ និង គ្រួសារងាយរងហានិភ័យ សរុបចំនួន៣៤ ១៣០នាក់) ក្នុងនោះ សិស្សដែលបានបញ្ចប់ការសិក្សាមានចំនួន ៣៨ ៤៨៦នាក់ (យុវជនមកគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ សរុបចំនួន១៦ ៩៧៥នាក់)។

តាមរយៈកម្មវិធីនេះ យុវជននិងបងប្អូនកម្មករនិយោជិត នឹងមានជំនាញមួយពិតប្រាកដអាចយកទៅ បង្កើតមុខរបរផ្ទាល់ខ្លួន ឬចូលបម្រើការងារនៅតាមសហគ្រាស គ្រឹះស្ថាននានា ដែលធ្វើឱ្យពួកគាត់មានជីវភាពល្អ ប្រសើរឡើង រក្សាបាននូវស្ថិរភាពការងារ កំណើន ផលិតភាព ប្រាក់ចំណូលសមរម្យ លក្ខខណ្ឌការងារល្អ និងចាក ផុតពីបន្ទាត់នៃភាពក្រីក្រ ព្រមទាំងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រេចបាននូវគោលដៅយុទ្ធសាស្ត្រទី៣ របស់រាជរដ្ឋាភិបាល ក្នុងការកាត់បន្ថយភាពក្រីក្រក្នុងអត្រាទាបជាង១០% និងទម្លាក់អត្រានៃភាពក្រីក្រឱ្យស្ថិត នៅក្នុងកម្រិតអប្បបរមា។
រាជរដ្ឋាភិបាលបាននិងកំពុងជំរុញលើកទឹកចិត្តដល់សិស្សានុសិស្ស យុវជន ដើម្បីមក ចុះឈ្មោះចូលរៀន និងជំរុញមាតាបិតា អាណាព្យាបាល ដើម្បីអនុញ្ញាតឱ្យកូនចៅរបស់ខ្លួនមកចុះឈ្មោះ និង ទទួលការបណ្ដុះបណ្តាលជំនាញបច្ចេកទេសនិងវិជ្ជាជីវៈ ឱ្យបានកាន់តែច្រើនឡើង ព្រោះជាការវិនិយោគរយៈពេលខ្លី ឆាប់ចប់ ឆាប់ទទួលបានផល និងមានជំនាញមួយច្បាស់លាស់ ដោយសិក្ខាកាម សិស្ស និស្សិត មានឱកាសផ្សារភ្ជាប់ ទ្រឹស្ដី និងបទពិសោធដែលមាននៅរោងជាង និងមជ្ឈមណ្ឌលស្រាវជ្រាវ ទៅនឹងការអនុវត្តជាក់ស្ដែងនៅតាម សហគ្រាស គ្រឹះស្ថាន ដែលជំនាញទាំងនេះឆ្លើយតបនឹងតម្រូវការទីផ្សារការងារ ងាយស្រួលទទួលបានការងារធ្វើ ឬប្រកបមុខរបរដោយខ្លួនឯង ទទួលបានប្រាក់ចំណូលសមរម្យ រក្សាបាននូវស្ថិរភាពចំណូល និងជួយរំដោះខ្លួន និងក្រុមគ្រួសារ ចេញពីភាពក្រីក្រនិងភាពងាយរងហានិភ័យ។

ក្នុងនាមរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានខិតខំរៀបចំទិវាជាតិនេះឡើង ព្រមទាំងសូមកោតសរសើរ ដល់ក្រសួង ស្ថាប័ន រដ្ឋបាលរាជធានី ខេត្ត សហគ្រាស គ្រឹះស្ថាន គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិង វិជ្ជាជីវៈសាធារណៈ ឯកជន អង្គការ សមាគម និងដៃគូអភិវឌ្ឍ ជាពិសេសវិស័យឯកជន ដែលបានផ្តល់កិច្ចសហការ គាំទ្រ និងចូលរួមក្នុងទិវាជាតិនេះ ទាំងនៅរាជធានីភ្នំពេញនិងតាមបណ្តាខេត្ត ហើយខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវដល់គ្រប់ភាគីពាក់ព័ន្ធ៖
១- ចូលរួមផ្សព្វផ្សាយ ជំរុញលើកទឹកចិត្តដល់សិស្ស និស្សិត យុវជន មាតាបិតា អាណាព្យាបាល កម្មករ និយោជិត និយោជក និងផ្នែកឯកជន ព្រមទាំងសាធារណជនទូទៅ ឱ្យបានយល់ដឹងកាន់តែច្បាស់ និងទូលំទូលាយ អំពីសារៈសំខាន់នៃការអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ២- គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធនានា រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ចូលរួមសហការគាំទ និងផ្សព្វផ្សាយជំរុញកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារ ក្រីក្រនិងគ្រួសារងាយរងហានិភ័យ ចំនួន១,៥លាននាក់។
៣- គ្រប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈទាំងអស់ ជំរុញបង្កើនសមត្ថភាពគូ បច្ចេកទេស កសាងនិងកែលម្អហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់គ្រឹះស្ថានសិក្សា បំពាក់ឧបករណ៍ បរិក្ខារ និងសម្ភារៈបណ្តុះបណ្តាល។
៤- ដៃគូអភិវឌ្ឍនិងវិស័យឯកជន បន្តជួយគាំទ្រ ដោយពង្រឹងភាពជាដៃគូរវាងរដ្ឋនិងឯកជន និងកៀរគរ ធនធានពីគ្រប់ភាគីពាក់ព័ន្ធ ឱ្យចូលរួមក្នុងការអភិវឌ្ឍ និងធានានិរន្តរភាពនៃប្រព័ន្ធអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ និងផ្ដល់ឱកាសដល់សិក្ខាកាម សិស្ស និស្សិត បានហាត់ការ និងចុះកម្មសិក្សា មុននឹងឈានចូលទីផ្សារការងារ។
៥- សហគ្រាស គ្រឹះស្ថានទាំងអស់ ចូលរួមគាំទ្រនិងសហការជាមួយក្រសួងការងារនិងបណ្តុះបណ្តាល វិជ្ជាជីវៈ ក្នុងការផ្ដល់ឱកាសដល់កម្មករនិយោជិត បានទទួលការបណ្ដុះបណ្តាល ផ្លាស់ប្តូរជំនាញ និង បង្កើនជំនាញ និងផលិតភាពការងារ។
៦- មាតាបិតា អាណាព្យាបាល និងអ្នកពាក់ព័ន្ធនានា ជំរុញកូនចៅឬយុវជន ឱ្យមកចុះឈ្មោះចូលរៀន ក្នុងកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារ ងាយរងហានិភ័យ ចំនួន១,៥លាននាក់ នៅតាមគ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជា្ជជីវៈ ដែលនៅជិតលំនៅឋានកំពុងរស់នៅ ដើម្បីចាប់យកជំនាញវិជ្ជាជីវៈសម្រាប់អនាគតរបស់ពួកគេ៕ រក្សាសិទ្ធដោយ៖សុទ្ធលី

administrator

Related Articles