ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នៅព្រឹក ថ្ងៃទី១៦ខែមិថុនា នេះ បានបញ្ជាក់ថា «ទោះគ្មាន ឬមានលិខិត យើងត្រូវទទួលយកពលរដ្ឋខ្មែរត្រឡប់មកវិញ កុំទុកឱ្យគេប្រមាថ កុំឱ្យគេធ្វើបាប» សម្តេច ហ៊ុន សែន បញ្ជាក់បន្ថែមបែបនេះក្នុងសារពិសេសនាកិច្ចប្រជុំពេញអង្គលើកទី៣ ព្រឹទ្ធសភា ថ្ងៃទី១៦ខែមិថុនា នេះ។ សម្តេចអះអាងថា ការថ្លែងរបស់សម្តេចមិនមែនជាការបំពានកិច្ចការរដ្ឋាភិបាលទេ តែសម្តេចថ្លែងក្នុងនាមប្រធានបក្សកាន់អំណាច និងជាប្រធានព្រឹទ្ធសភា។ សម្តេចស្នើថា ពលករកម្ពុជា គួរតែចាកចេញមុនពេលគេបណ្តេញចេញ ដោយសម្តេចអះអាងថា ការងាររាប់ម៉ឺនកន្លែងនៅរង់ចាំពលរដ្ឋ។
