រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា ក្នុងរយៈពេល២៤ម៉ោងនេះ បើភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើមវិញទេ កម្ពុជានឹងបិទច្រកព្រំដែនជាមួយថៃទាំងអស់ ដោយមិនឲ្យដឹកបន្លែ ផ្លែឈើចូលមកកម្ពុជានោះទេ ។

ថ្លែងសារពិសេស នាព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ ពីវិមានព្រឹទ្ធសភា សម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា សម្តេច និងសម្តេចមហាវរធិបតី បានធ្វើការជួបចរចាតាមទូរស័ព្ទ ដើម្បីសុំចរចាបើកច្រកព្រំដែនវិញ ប៉ុន្តែមិនអាចនោះទេព្រោះថា ការបិទរបស់ភាគីថៃ ជាការសម្រេចជាឯកតោភាគី ដូច្នេះការបើកជារឿងរបស់ថៃ ។
សម្តេចតេជោ បានលើកឡើងថា ភាគីថៃបានបិទច្រកព្រំដែនបានរំលោ.ភលើកិច្ចព្រមព្រៀងជាមួយគ្នាទៅហើយ ដូច្នេះការបិទជារឿងរបស់ថៃ ។
សម្តេចតេជោ បានបញ្ជាក់ថា ៖«កុំអីយើងបិទព្រំដែនថ្ងៃនេះទៅហើយ តែដោយសម្តេច និងសម្តេចបវរធិបតីហ៊ុន ម៉ាណែត បានជួបពិភាក្សាគ្នា អីញ្ចឹងស្អែកយើងនឹងបិទព្រំដែនទាំងអស់ មិនឲ្យដឹងបន្លែ ផ្លែឈើចូលមកកម្ពុជានោះទេ បើសិនភាគីថៃមិនព្រមបើកច្រកព្រំដែនដូចដើម ។ យើងមិនអាចចរចាជាមួយថៃដោយដាក់លក្ខខ័ណ្ឌឲ្យយើងនោះទេ»៕